12/07/2020 15:07 GMT+7 Email Print Like 0

អ្នកជំងឺលេខ ៩១ - អ្នកបើកយន្តហោះអង់គ្លេសបានវិលត្រឡប់ទៅមាតុភូមិវិញ

​នាព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងហូជីមិញ តំណាងក្រសួងសុខាភិបាល អគ្គកុង​ស៊ុល​អង់​គ្លេស​ប្រចាំ​ទីក្រុង​ហូជីមិញ មន្ទីរពេទ្យ Cho Ray មន្ទីរពេទ្យត្រូពិចនៅទីក្រុងហូជីមិញ បានរៀបចំ​ពិធី​បូក​សរុប​ដំណើរ​ការព្យាបាល​សម្រាប់អ្នកជំងឺ លេខ ៩១ - អ្នកបើកយន្តហោះជនជាតិអង់គ្លេស និងត្រៀម​បែប​បទ​សម្រាប់​បញ្ជូន​អ្នកជំងឺ​ចេញ​ពីមន្ទីរពេទ្យ ​ ចាប់ផ្តើមដំណើរទៅមាតុភូមិវិញ បន្ទាប់ពីបានព្យាបា​លនៅមន្ទីរពេទ្យ​អស់រយៈ​ពេល ១១៥​ ថ្ងៃ។
 
ថ្លែង​ក្នុងពិធីនេះ អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញ បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​ក្រសួង​សុខាភិបាល​ មន្ទីរពេទ្យ Cho Ray ដែលបានជួយពលរដ្ឋអង់គ្លេសវិលត្រឡប់ទៅ Scotland វិញ នៅថ្ងៃ១១ កក្កដា​នេះ៖ “ខ្ញុំ​សូមថ្លែងអំណរគុណ ហើយក៏ជាពាក្យសំដីចេញពីដួងចិត្តរបស់អ្នកជំងឺ Steven នៃការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅរបស់គាត់ចំពោះវេជ្ជបណ្ឌិត វេជ្ជសាស្រ្តសុខាភិបាល​និង​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​ព្យាបាល​អ្នក​ជម្ងឺ​​។ ខ្ញុំពិតជាមាន​ការចាប់​អារម្មណ៍​ចំពោះ​ការខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​វៀត​ណាម​ ក្រុម​វេជ្ជ​បណ្ឌិត​និង​ក្រុម​គ្រូ​ពេទ្យសម្រាប់ដំណើរការប្រឆាំងនឹង COVID-19 ក្នុងរយៈពេលកន្លងមក ជាពិសេស​ វៀត​ណាម​គ្មាន​នរណា​ម្នាក់​ដែ​លត្រូវស្លាប់ដោយសារជំងឺ COVIDឡើយ”។
 
ចំណែក​លោក​វេជ្ជបណ្ឌិតសាស្រ្តាចារ្យ Luong Ngoc Khue ប្រធាននាយកដ្ឋានពិនិត្យវេជ្ជសាស្រ្ត - ក្រសួង​សុខាភិបាល​​បានសង្កត់ធ្ងន់ថា ការព្យាបាលអ្នកជំងឺលេខ ៩១ គឺជាបទពិសោធន៍​ដ៏មាន​តម្លៃក្នុង​ងារប្រយុទ្ធ​ប្រឆាំងនឹង​​ COVID កាត់បន្ថយអប្បបរមាការ​ស្លាប់ជួយធ្វើ​ឱ្យប្រសើរ​ឡើងជាលំដាប់ នូវវិធីសាស្ត្រ​ព្យាបាល​របស់​វៀត​ណាម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ