13/03/2020 13:46 GMT+7 Email Print Like 0

អូស្ត្រាលីជួយវៀតណាមក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រើ​ប្រាស់​បច្ចេកវិទ្យាទៅលើ​ផលិតភាពនិងកំណើន​


 រូបថតៈ កាសែតយុវជន
 

ស្ថានទូត​អូស្ត្រាលីប្រចាំនៅប្រទេសវៀតណាមបាននិយាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ថា រដ្ឋាភិបាល​អូស្រ្តាលី​បាន​ប្រកាសជួយដល់វៀតណាមក្នុងការអនុវត្តកម្មវិធីស្រាវជ្រាវ “ផ្លាស់ប្តូរបច្ចេកវិទ្យានៅវៀតណាម - បច្ចេកវិទ្យា​រួម​ចំណែកយ៉ាងដូចម្ត៉េចដល់ផលិតភាពនិងកំណើនសេដ្ឋកិច្ច” ក្នុងក្របខ័ណ្ឌនៃកម្មវិធី Aus4Innovation ​ដើម្បីពង្រឹងប្រព័ន្ធច្នៃប្រឌិត ក៏ដូចជាត្រៀមសម្រាប់អនាគតឌីជីថលរបស់វៀតណាម។
 
ហេតុដូ​ច្នេះ​  សកម្មភាពស្រាវជ្រាវនេះនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០២០ តាម រយៈកិច្ច​សហប្រតិបត្តិការ រវាង​អង្គ​ការ​ស្រាវជ្រាវ​បច្ចេកទេសឌីជីថល ឈានមុខគេអូស្ត្រាលី -  Data 61 របស់អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សា ហកម្មអូស្ត្រាលី​ ជាមួយក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។ នៅពេលបញ្ចប់ ការស្រាវជ្រាវមានតម្លៃ ៥០ ម៉ឺន ដុល្លារអូស្រ្តាលីនេះ នឹងផ្តល់គំរូសម្រាប់​វាយ​តម្លៃផល​ប៉ះពាល់​នៃការ​ស្រាវ​ជ្រាវ​បច្ចេក​វិទ្យានិង​ការប្រើប្រាស់​បច្ចេក​​វិទ្យា​ ទៅលើផលិតភាពនិងកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅវៀតណាម។
 
សូមគូស​បញ្ជាក់ថា ការស្រាវជ្រាវដូចដែលបានពោលខាងលើ ផ្អែកលើអនុសាសន៍ពីរបាយការណ៍ “អនាគត​សេដ្ឋកិច្ច​ឌីជីថល របស់វៀតណាមដល់ឆ្នាំ ២០៣០ និង ២០៤៥” ដែលបានប្រកាសនៅឆ្នាំ ២០១៩ ក៏ត្រូវ​បាន​ផ្តល់​មូល​និធិ​ដោយ​រដ្ឋាភិបាលអូស្ត្រាលីផងដែរ។ ការសិក្សានេះជាមួយ Data 61 នឹងជួយ​មរតក​ពីលទ្ធផលស្រាវ​ជ្រាវស្រ​ដៀងគ្នា​ដែលបាន​ធ្វើនៅក្នុង​ប្រទេស​អូស្ត្រាលី​ក៏ដូចជា​ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ