08/01/2020 11:13 GMT+7 Email Print Like 0

អាស៊ាន ២០២០៖ កិច្ចប្រជុំលើកទី ១ នៃសសរទ្រូង សហគមន៌វប្បធម៌និងសង្គមវៀតណាមអាស៊ាន ២០២០


 កិច្ចប្រជុំលើកទី ១ នៃសសរទ្រូង  សហគមន៌វប្បធម៌និងសង្គមវៀតណាមអាស៊ាន ២០២០ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នាព្រឹក​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រសួងការងារ យុទ្ធជនពិការ និងសង្គម​កិច្ច​វៀត​ណាម​បាន​បើក​កិច្ច​ប្រជុំលើក​ដំបូងនៃសសរទ្រូងសហគមន៍វប្បធម៌សង្គម ដោយពិភាក្សាអំពីសកម្មភាពនៃឆ្នាំអាស៊ានវៀតណាម ២០២០ និង​គំនិតផ្តួចផ្តើមរបស់សហគមន៌វប្បធម៌ - សង្គម។
 
លោករដ្ឋ​មន្ត្រី Dao Ngoc Dung ប្រធានគណៈកម្មាធិការរៀបចំអាស៊ានឆ្នាំ ២០២០ នៃក្រសួង​ការងារ​យុទ្ធ​ជន​ពិការ​និង​សង្គមកិច្ចបានសង្កត់ធ្ងន់ថាសង្គម - វប្បធម៌គឺជាគ្រឹះក្នុងការបង្កើតនូវការរួបរួមគ្នា ឆ្ពោះទៅរ​ក​គោល​ដៅដ៏សំខាន់​បំផុត ពោលគឺប្រជាជនអាស៊ានទទួលបានផលប្រយោជន៍អ្វីខ្លះក្នុងឆ្នាំអាស៊ាន ២០២០ ។ ទន្ទឹមនឹងនោះ​លើកកម្ពស់​អត្តសញ្ញាណ​វប្បធម៌​របស់​បណ្តាប្រទេស​អាស៊ាន​និង​បណ្តា​ប្រទេស​អាស៊ាន​ដែល​ចូល​រួម​ឆ្នាំ ​ប្រធានអាស៊ានរបស់​វៀតណាម​ដោយស្មារ​តីស្ម័គ្រ​ចិត្តបំផុត។
 
សសរទ្រូង វប្ប​ធម៌ សង្គមគ្រោងនឹងមានអាទិភាពចំនួន ៤ គឺ​ ការតភ្ជាប់ និ​ង​តភ្ជាប់តំបន់; បន្សាំនិង​ឆ្លៀតយក​ឱកាសដើម្បី​បង្កើត​សេចក្តីប្រកាស​ស្តីពីការ​អភិវឌ្ឍធន​ធានមនុស្ស​នៅក្នុង​ពិភពការ​ងារ​ដែល​កំពុង​ផ្លាស់​ប្តូរ​ ; លើកកម្ពស់ស្មារតីសហគមន៍និងអត្តសញ្ញាណអាស៊ាន; លើក​កម្ពស់​ភាពជាដៃគូ​ដើម្បីសន្តិភាព​និងការ​អភិវឌ្ឍ​ប្រកបដោយចីរភាព; បង្កើនសមត្ថភាពបន្សាំនិង​ប្រសិទ្ធភាពប្រតិបត្តិការរបស់​អាស៊ាន៕

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ