30/01/2019 11:25 GMT+7 Email Print Like 0

អាមេរិកអបអរសាទរចំពោះវិវឌ្ឍន៍វិជ្ជមានក្នុងកិច្ចចរចារជាមួយតាលីបង់


 បេសកជនពិសេសអាមេរិកទទួលបន្ទុកការសម្រុះសម្រួលអាហ្គានីស្ថាន លោក Zalmay Khalilzad

 នាថ្ងៃទី២៦ ​ខែមករា ឆ្នាំ​២០១៩ បេសកជនពិសេសអាមេរិក​ទទួលបន្ទុកការសម្រុះសម្រួលអាហ្គានី​ស្ថាន លោក Zalmay Khalilzad បានអបអរសាទរចំពោះ​ «ការវិវឌ្ឍន៍គួរឲ្យកត់​សម្គាល់» ក្នុងដំណើរ​ការចរចារ​ជាមួយ​ក្រុម​ឧទ្ទាម​ តាលី​បង់ សំដៅស្វែងរកនូវ​ដំណោះស្រាយបញ្ចប់សង្គ្រាមនៅប្រ​ទេសអាហ្គានី​ស្ថាន។​
 
ថ្លែង​មតិនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចក្នុងរយៈពេល ៦ថ្ងៃ សំរាប់​ការចរចា​ជាមួយ​តាលីបង់នៅ​កាតា លោក Khalilzad ក៏បានឲ្យដឹង​ថា ដំណើរការចរចារជាមួយ​តាលីបង់នៅតែ​បន្ត និង​គ្មាន​អ្វីដែល​ធានាយ៉ាង​ច្បាស់​លាស់​នោះឡើយ​។ យោ​ងតាមលោក Khalilzad បានឲ្យ​ដឹង​ថា រាល់កិច្ចព្រម​ព្រៀង​ណាមួយ​ក៏ត្រូវបាន​រួមបញ្ចូលកិច្ចសន្ទ​នា រវាង​តាលីបង់ និងរដ្ឋាភិបាលអា​ហ្គានីស្ថាន។ គួរប​ញ្ជាក់ថា មុននោះ ​មានប្រភព​ព័ត៌មាន​ពីកម្លាំង​តាលីបង់កាលពីថ្ងៃទី២៦ខែ​មករា បានឲ្យដឹងថា តំណាងច​រចារ​នៃក្រុមនេះ និង មន្ត្រីអាមេរិក ​បានបញ្ចប់ការចរចារគ្នាថ្មីនៅប្រទេសកា​តា។​ តាមនោះ ភាគីទាំងពីរបាន​បង្ហើយប​ទបញ្ញត្តិ​ទាំង​អស់​ ដែល​មាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាព​សំដៅបញ្ចប់​ជំលោះអស់រយៈ​ពេល​ ១៧ឆ្នាំនៅប្រទេស​អាហ្គា​នីស្ថាន​ផង​ដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ