05/08/2021 13:42 GMT+7 Email Print Like 0

អាមេរិកយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ពីទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកតាម ប្រព័ន្ធវីដេអូ។ នេះជាសកម្មភាពនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤និងកិច្ចប្រជុំពាក់ព័ន្ធនានា។

នៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់ ថា រដ្ឋអំណាចលោកប្រធានាធិបតី Joe Biden មានការយកចិត្តទុកដាក់ខ្ពស់ដល់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយមានបំណងចង់ជំរុញទំនាក់ ទំនងជាមួយអាស៊ានដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក រួមគ្នា កសាងរចនាសម្ព័ន្ធតំបន់ប្រកបដោយបើកចំហ បរិយាប័ន្ន និងវិបុលភាព។ លោករដ្ឋ មន្រ្តីការបរទេសអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការពហុ ភាគីដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ធានាការផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងគ្រប់ គ្រាន់ ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ព្រមទាំងរួមវិភាគទានថវិកាចំនួន៥០ម៉ឺន ដុល្លាអាមេរិកសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងកូវីដ ១៩ របស់អាស៊ានផងដែរ។

អាស៊ាននិងអាមេរិកបានឯកភាព ផ្ដោតសំខាន់ទៅលើការជំរុញយ៉ាងខ្លាំងក្លានូវ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ការផ្លាស់ប្ដូរឌីជីថល ថាមពល គមនាគមន៍ ដឹកជញ្ជូន ការប្រគល់សិទ្ធិជូននារី បរិស្ថាន-បម្រែបម្រួលអាកាសធាតុ ជាដើម។ ទន្ទឹម ជាមួយគ្នានោះ បន្តសហការយ៉ាងជិតស្និទ្ធក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនៅ តំបន់ ក្នុងនោះមានសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។

ថ្លែងនៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ឲ្យ ដឹងថាអាស៊ានត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម អាមេរិកដើម្បីពង្រីកទ្រង់ទ្រាយវិនិយោគ អាជីវកម្ម នៅតំបន់ ហើយស្នើឲ្យអាមេរិកបន្ត ជួយគាំទ្រអាស៊ានបង្រួញគម្លាតអភិវឌ្ឍ ធានាកំណើនប្រកបដោយចីរភាពនៅតាមអនុ តំបន់អាស៊ាននានា។

ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត លោករដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ ធ្ងន់ថា ភាគីនានាចាំបាច់ត្រូវរួមគ្នាឆ្ពោះទៅរកការកសាងសមុទ្រខាងកើតដោយសន្តិ ភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងការពារបរិស្ថាន។ លោករដ្ឋមន្រ្តីមានបំណងថា អាមេរិកបន្តដើរតួនាទីស្ថាបនា គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការ រក្សាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូច ជាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជួយស្វែងរកដំណោះស្រាយសម្រាប់ស្ថានភាពមីយ៉ាន់ម៉ាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ