01/02/2019 10:00 GMT+7 Email Print Like 0

អាណិកជនវៀតណាមអំណរនិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩

នាយប់ថ្ងៃទី៣០ខែមករា នៅមជ្ឈមណ្ឌល ពហុបំណងហាណូយ-ម៉ូស្គូ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានរៀបចំពិធីជប់លៀងអំណរនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ និងពិធីរំលឹកខួបលើកទី៦៩ នៃទិវាបង្កើតទំនាក់ទំ នងការទូត រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។

 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយភ្ញៀវកិត្តយស

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញថា ក្នុងឆ្នាំ២០១៨ ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី នៅបន្តមានការ​អភិវឌ្ឍយ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច សន្តិសុខការពារជាតិ វិទ្យាសាស្ត្រ វប្បធម៌និងអប់រំជាដើម។ ទំនាក់ទំនងនយោបាយជាមួយនឹងជំនឿទុកចិត្តខ្ពស់ត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ  តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការ ជួបប្រាស្រ័យទ្វេភាគីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាតាមរយៈយន្តការពិគ្រោះយោបល់និងជំនួបសន្ទនាយុទ្ធសាស្ត្រផងដែរ។

និស្សិតអ៊ុយក្រែនសម្តែងសិល្បៈក្នុងពិធី 

មុននោះ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីក្រុង Kiev ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ុយក្រែនបានរៀបចំពិធីជួបសំណេះសំណាល អំណរនិទាឃរដូវឆ្នាំកុរ ឯកស័ក ជាមួយសហគមន៍ជនវៀតណាមនៅអ៊ុយក្រែន និងមិត្តដែលជិតស្និទ្ធជាមួយវៀតណាម។ អញ្ជើញថ្លែងក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមនប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានជូនដល់បងប្អូនអាណិកជននៃសហគមន៍ជនវៀតណាមនៅអ៊ុយក្រែននិងមិត្តអ៊ុយក្រែន នូវសេចក្តីប្រសិទ្ធិពរជ័យ សិរីសួស្តី និងមានបំណងចង់ឲ្យបងប្អូនអាណិកជនសាមគ្គី ដើម្បីកសាងសហគមន៍រឹងមាំនិងរក្សានូវទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាម ជាពិសេស រស់នៅ សិក្សារៀនសូត្រនិងបំពេញការងារត្រឹមត្រូវតាមច្បាប់របស់ប្រទេសសាមី។ នៅឯទីនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Anh Tuan បានផ្ញើនូវអំណោយបុណ្យចូលឆ្នាំថ្មីរបស់ស្ថានទូតទៅកាន់គ្រូសារជនវៀតណាមនៅតំបន់នានារបស់អ៊ុយក្រែន ដែលមានស្ថានភាពលំបាកផងដែរ។

ការសម្តែងសិល្បៈអំណរឆ្នាំថ្មីប្រពៃណីជាតិរបស់សហគមន៍ជនវៀតណាមនៅឆែក 

ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី Praha នៃសាធារណ​រដ្ឋឆែក បានរៀបចំពិធីទទួលបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិនិទាឃរដូវឆ្នាំកុរឯកស័ក សម្រាប់អាណិកជន​។ ក្នុងអារម្មកថារបស់ខ្លួន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែក លោក Ho Minh Tuan បានអះអាងថា កិច្ចការសហគមន៍ជាអាទិភាពស្នូល ក្នុងកម្មវិធីសកម្មភាពរបស់ស្ថានទូត ហើយស្ថានទូតនឹងធ្វើអស់ពីសមត្ថភាព ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនអាណិកជននៅសាធារណរដ្ឋឆែកតែម្តង​៕​

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ