09/09/2019 10:29 GMT+7 Email Print Like 0

អបអរសាទរខួបលើកទី ១០ ឆ្នាំ នៃចម្រៀងប្រជាប្រិយ Quan Ho និងចម្រៀង Tru ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី


 ទិដ្ឋភាពនៃពិធី  
 

នាយប់​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ខេត្ត Bac Giang បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០ នៃចម្រៀង​ប្រជា​ប្រិយ Quan Ho និងចម្រៀង Tru ដែលត្រូវបានអង្គ ការ UNESCO ទទួលស្គាល់​ជាតំ​ណាង​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃមនុស្សជាតិ និងពិធីប្រគល់កិត្តនាម “សិប្បករប្រជាជន”  ” “សិប្បករឆ្នើម” ក្នុងវិស័យ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី ឆ្នាំ ២០១៩។
 
ក្រោយ​រយៈពេល ១០ ឆ្នាំនៃចម្រៀងប្រជាប្រិយ Quan ho និងចម្រៀង Tru របស់ខេត្ត Bac Giang  ត្រូវបាន​អង្គការ​ UNESCO លើកតម្កើងនោះ (២០០៩ - ២០១៩) ខេត្ត Bac Giang បាន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួនជាមួយអង្គការ UNESCO ក្នុងការអភិរក្សនិងលើកកម្ពស់តម្លៃបេតិកភ័ណ្ឌ  ដើម្បីចម្រៀង​ប្រជា​​ប្រិយ Quan ho និងចម្រៀង Tru ត្រូវបានរីកសាយភាយនិងគង់វង្សជានិរន្ត។ បន្ទាប់ ពីបេតិ​កភណ្ឌទាំ​ង​ពី​រ​ដូច​ដែលបានពោលខាងលើ ត្រូវបានអង្គការ UNESCO ទទួលស្គាល់មក សិប្បករ ដែលជាម្ចាស់នៃបេតិកភណ្ឌ ជា​ពិសេស គឺសិប្បករបានប្រគល់ងារជា “សិប្បករប្រជាជន” និង “ សិប្បករឆ្នើម” បាន​សកម្ម​ក្នុង​ការងារ​និង​មាន​ប្រសិទ្ធ​ភាព​ជាច្រើនក្នុងការបង្រៀន ការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌនៅក្នុងសហ គមន៍​។​នៅ​ក្នុង​​ពិធីនេះ មានចំនួនសមូហភាពចំនួន ២៦ ក្រុមនិងបុគ្គល់ឆ្នើមចំនួន ០៩ នាក់​ទទួល​បាន​បណ្ណសរសើរ​ពីប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត ចំពោះសមិ​ទ្ធិផលលេចធ្លោនៃចម្រៀងប្រជាប្រិយ​ Quan ho និង​ចម្រៀង​ Tru ដំណាក់​កាល ២០០៩-២​០១៩៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ