08/05/2019 11:18 GMT+7 Email Print Like 0

អបអរសាទរខួបលើកទី ៦៥ នៃទិវាជ័យជំនះ Dien Bien Phu - ជ័យជំនះដំណាលគ្នារបស់​ប្រជាជនវៀតណាម​និង​បារាំងទៅលើអាណានិគមនិយម


 ជ័យជំនះព្រមៗគ្នារបស់ប្រជាជនវៀតណាមនិងបារាំងទៅលើអាណានិគមនិយមក្នុងជ័យជំនះ Dien Bien Phu
 

 ការបរាជ័យយោធារបស់បារាំងនៅ Dien Bien Phu កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ គឺជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ ដែលបញ្ជាក់ពីការបរាជ័យទាំងស្រុងរបស់រដ្ឋបារាំង ក្នុងការខិតខំប្រឹង​ប្រែងស្តារ​ឡើង​វិញ​នូវ​តំបន់​អាណានិគមនៅឥណ្ឌូចិននិយាយដោយឡែក និងចក្រភពអាណានិគមនិយាយរួម បន្ទាប់ពី​សង្រ្គាម​លោក​លើក​ទី ២ ត្រូវបានបញ្ចប់ជាស្ថាពរ។

ឆ្លើយ​តប​នឹង​បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម សង្គម​វិទូបា​រាំង​លោក​ Saïd Bouamama បានឲ្យដឹងថា ប្រជាជនបារាំងមិនដែលគាំទ្រសង្គ្រាមនេះទេ។ ចលនា​ប្រឆាំងសង្គ្រាម​នៅក្នុងប្រទេស​វៀត​ណាម គឺពិតជារស់រវើកណាស់។ ទាហានរាប់រយនាក់បានចូលរួ​មក្នុង​ជួរកងទ័ពវៀតណាម​កម្មករ​ធ្វើការ​នៅកំពង់ផែ និងផ្លូវដែកបានបដិសេធការលីសែងឥវ៉ាន់ និងការដឹកជញ្ជូនសព្វាវុធ​ទៅកាន់ប្រ​ទេស​វៀត​ណាម។ យោងតាមលោក Saïd Bouamama ថា Dien Bien Phu មានសារៈសំខាន់ខ្លាំងណាស់ ពោលគឺជា​ការ​បរាជ័យ​នៃរបបអាណានិគម និងលទ្ធិរើសអើងពូជសាសន៍ក៏ដូចជារដ្ឋបារាំងផងដែរ។ ហើយនេះជាជ័យ​ជំនះរបស់​ប្រជាជាតិ​វៀតណាម និង បារាំងតែម្តង៕

 

តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ