• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុសញ្ញាលេខ៩៨នាំមកនូវបរិយាកាសការងារប្រកបដោយស្ថិរភាពសម្រាប់ពលករនៅវៀតណាម


 ទិដ្ឋភាពនៃសិក្ខាសាលា។
 

សិក្ខា​សាលាប្រកាសការចូលរួមអនុសញ្ញាលេខ៩៨របស់អង្គការពលកម្មអន្តរជាតិ (ILO) និង​ពិគ្រោះយោបល់​ដល់​ផែន​ការ​អនុវត្តអនុសញ្ញានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៦ កក្កដា នៅទីក្រុងហាណូយ ដោយការរៀបចំរបស់ ក្រសួងការ​ងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម។
អនុសញ្ញា​លេខ៩៨របស់ ILO ស្ដីពីការអនុវត្តគោលការណ៍នៃសិទ្ធិ បង្កើត​សមាគមន៍​និង​សិទ្ធិនៃ​ការចរចា​ជាសមូហភាព​ ត្រូវបានរដ្ឋសភាវៀត ណាមអនុម័តនាពេលកន្លងទៅ។ នាបច្ចុប្បន្ន វៀតណាមបានចូលរួមអនុ សញ្ញាអន្តរជាតិ​ចំនួន២៥ ក្នុងនោះមាន ៧/៨ អនុសញ្ញាស្ដីពីគោលការណ៍ និងសិទ្ធិជាសារវ័ន្តនានា​ក្នុង​វិស័យពលកម្ម​របស់អង្គការ ILO។
 
ដើម្បីអនុវត្ត​អនុសញ្ញាលេខ៩៨ប្រកបដោយប្រសិទ្ធភាព អនុរដ្ឋមន្រ្តី ក្រសួងការងារ យុទ្ធជនពិការនិង​សង្គម​កិច្ចវៀត​ណាម​លោក Le Quan បាន ចាត់ទុកថា ត្រូវការអនុវត្តបណ្ដាដំណោះស្រាយដោយព្រមៗគ្នា រួមទាំងការ ឃោសនា​ ផ្សព្វផ្សាយពីខ្លឹមសារនៃអនុសញ្ញា ស្រាវជ្រាវ កសាងគំរូទំនាក់ ទំនងពលកម្ម​ដ៏សម​ស្រប​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយឈរលើការ ចរចាជាសមូហភាព បណ្ដុះបណ្ដាលនិងលើកកំពស់សមត្ថភាពសម្រាប់ភាគី ពាក់ព័ន្ធនានា​ដល់ការចរចាជាសមូហភាព ព្រមទាំងកសាងមូលដ្ឋានទិន្ន ន័យព័ត៌មានដើម្បី​បម្រើឲ្យការ​ចរចាជា​សមូហភាព​សម្រេចបានប្រសិទ្ធភាព​ផង​ដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top