• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍កម្មវិធីសកម្មភាពដើម្បីនាំយកសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ឈានចូលជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងឆាប់ៗ

ប្រតិភូបានបោះឆ្នោតនិងអនុម័តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN)
 

មានក្តីសោមនស្សន៍រីករាយនិងកាន់តែជឿជាក់លើការ ដឹកនាំរបស់បក្សនិងរដ្ឋក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ គឺជាអារម្មណ៍រួមរបស់កម្មាភិបាល បក្ខជន និងប្រជាជន នៅពេលអ្នកទាំងនេះអញ្ជើញចែករំលែកអំពីលទ្ធផលនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀត ណាម។

សម្តែងនូវការស្រុះចិត្តខ្ពស់ចំពោះការវាយតម្លៃ របស់អគ្គលេខាបក្ស ប្រ ធានរដ្ឋ លោក Nguyen Phu Trong ដែលថាមហាសន្និបាតលើកទី ១៣ របស់បក្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នោះ លោក Nguyen Duc Tien អគ្គលេខារងនៃសម្ព័ន្ធយុវជនទីក្រុងនិងជាប្រធានសម្ព័ន្ធយុវជនវៀតណាម ទីក្រុងហាណូយសង្ឃឹមថា នាពេលខាងមុខនេះ បក្សបន្តយកចិត្តទុកដាក់ចំពោះយុវជននៅតំបន់ដែលជួបការលំបាក ដូច ជាតំបន់ជនជាតិភាគតិច ឬយុវជនងាយរងគ្រោះ ក្នុងការស្វែងរកការ ងារធ្វើ ដើម្បីពួកគេអាចទទួលបានឱកាសសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន ក៏ដូចជាភាពសុខដុមរមនាចូលរួមជាមួយសហគមន៍។

ដោយចាត់ទុកថា ជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស គឺមានសារៈសំខាន់ជាពិសេសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក្នុងបរិបទដែលឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិកាន់តែបានលើកកម្ពស់ លើឆាកអន្តរជាតិ លោកស្រី Le Thi My លេខាគណៈកម្មាធិការបក្សសង្កាត់ Hang Dao ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយបានឲ្យដឹងថា លោកស្រីក៏ដូចកម្មាភិបាល បក្ខជននិងប្រជាជនក្នុងសង្កាត់ ដែលតែងតែរំពឹងទៅលើសមត្ថភាព គុណធម៌ ដោយយកផលប្រយោជន៍ជាតិជាចម្បងសម្រាប់ដឹកនាំប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top