30/11/2019 13:41 GMT+7 Email Print Like 0

អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញចូលរួមមហា សន្និបាតបណ្ដាជនជាតិភាគតិចខេត្ត Dak Lak

លោកស្រី Tong Thi Phong បានអះអាងថាបក្សនិងរដ្ឋវៀតណាមបានកំណត់បញ្ហាជនជាតិការងារជនជាតិនិងសាមគ្គីជនជាតិគឺជាភារកិច្ច យុទ្ធសាស្ត្រក្នុងយុគសម័យថ្មី។

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងនៅមហាសន្និបាត (រូបថត៖ TTXVN)

នាថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុង Buon Ma Thuot គណៈកម្មាធិការប្រជាជន ខេត្ត Dak Lak បានរៀបចំមហាសន្និបាតបណ្ដាជនជាតិភាគតិចលើកទី ៣ ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ប្រជាជនគ្រប់ជនជាតិខេត្ត Dak Lak សាមគ្គីគ្នា ពង្រីកកម្លាំងផ្ទៃក្នុងសមាហរណកម្មនិងអភិវឌ្ឍ”។

ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថាបក្សនិងរដ្ឋវៀតណាមបានកំណត់បញ្ហាជនជាតិ ការងារជនជាតិនិងសាមគ្គីជនជាតិគឺជាភារកិច្ចយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី។ លោកស្រីអនុប្រធានរដ្ឋសភាបានលើក សំណើរថា៖

“ត្រូវការពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល អនុវត្តពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ដែលថា “សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ” សំដៅរក្សារឹងមាំនូវឯករាជ្យ ឯកភាពជាតិ អនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសជាតិ ដើម្បីគោលដៅប្រជាជន​សម្បូរធូធារប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព អារិយ្យធម៌។ បន្តកសាងប្រៀបការពារជាតិដោយប្រជាជនទាំងមូលនិងប្រៀបសន្តិសុខដោយប្រជាជនទាំងមូល ពង្រីកកម្លាំងនៅហ្នឹងកន្លែង​ ដើម្បីវាយ បំ​បាក់​ឧបាយកលបំផ្លិចបំផ្លាញទាំងអស់របស់បណ្ដាអនុភាពអមិត្ត ព្រមទាំងបង្កើនការងារធានាសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ