ព័ត៌មាន
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong គោរពវិញ្ញាណក្ខ័ន្ឌវីរយុទ្ធជនពលីនៅខេត្ត Quang Tri
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong គោរពវិញ្ញាណក្ខ័ន្ឌ
វីរយុទ្ធជនពលីនៅខេត្ត Quang Tri
នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ អនុប្រធានអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស មហាកំពែង Quang Tri ទៅសាកសួរសុខទុក្ខគ្រួសារគោលនយោបាយ និងប្រជាជនក្នុងតំបន់រងឥទ្ធិពលដោយទឹកជំនន់ នៅខេត្ត Quang Tri។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong មានគោលបំណងថា៖បក្សភាគ រដ្ឋអំណាចនិងប្រជាជន Quang Tri រួមជាមួយប្រទេសទាំងមូល បន្តបំពេញការងារតបស្នងសងគុណ អប់រំប្រពៃណីបដិវត្តន៍ ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម