03/11/2021 14:36 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋក្រិក

នាថ្ងៃទី១ ខែវិច្ឆិកា ក្នុងជំនួបទ្វេភាគី អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ និងជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ជាពិសេសគឺកម្រិតខ្ពស់ សំដៅតម្រង់ទិសដៅ នាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ពិពិធកម្ម ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍។ ប្រធានាធិបតីក្រិកបានប្រកាសការសម្រេចចិត្តផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន ២៥0 000 ដូស ជូនវៀតណាម។
 

អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou (រូបថត៖ VNA)
 
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាម (រូបថត៖ VNA)


ភាគីទាំងពីរបានអះអាងការគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់ ឬគម្រាមកំហែងប្រើប្រាស់កម្លាំងអាវុធ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិសុខ សុវត្តិភាពនាវាចរណ៍ គោរពច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

នាថ្ងៃដដែល នៅក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាក្រិក លោក Charalampos Athanasiou នោះ អនុប្រធានរដ្ឋវៀតណាមបានស្នើឲ្យរដ្ឋសភាក្រិកបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្ដាកិច្ចព្រមព្រៀង ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ អនុប្រធានរដ្ឋសភាក្រិកបានអះអាងពីការគោរពទំនាក់ទំនងជាមួយវៀតណាម គាំទ្រទំនាក់ទំនងទ្វេភាគីវៀតណាម - ក្រិក ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម ជាមួយសហភាពអឺរ៉ុប (EU) ហើយនឹងរួមជាមួយរដ្ឋាភិបាលក្រិកខិតខំប្រឹងប្រែងជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ទាំងនៅក្របខ័ណ្ឌទ្វេភាគី ក៏ដូចជានៅបណ្ដាវេទិកាពហុភាគីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ