• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Tien Giang


 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Tien Giang
 

នាថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២០ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ទៅសួរ​សុខ​ទុក្ខ​ និងជូនអំណោយបុណ្យតេតដល់គ្រួសារ គោលនយោបាយនិងប្រគល់អាហារូបករណ៍ ព្រមទាំង​ជូន​អំណោយ​បុណ្យតេត​ដល់កុមារដែលមានស្ថានភាពលំបាកនៅស្រុក Cho Gao ខេត្ត Tien Giang ។
 
នៅទីនេះ លោកស្រី ​Dang Thi Ngoc Thinh បានប្រគល់អំណោយបុណ្យតេតចំនួន ៥០ កញ្ចប់ជូនគ្រួសា​រ​គោល​នយោបាយ​ និងអំណោយចំនួន ៥០ កញ្ចប់ រួមទាំងអាហារូបករណ៍ទៀតជូនកុមារដែលមានស្ថានភាពលំបាក តែសិក្សារៀន​សូត្រពូកែនៅតំបន់មូលដ្ឋាន។ ក្រៅពីនោះមានអំណោយនិងអាហារូបករណ៍ចំនួន ១៥០ នៅសេសសល់ទៀត​ នឹងត្រូវបានបញ្ជូនដល់មូលដ្ឋាននានា ដើម្បីបន្តប្រគល់ជូនប្អូនៗដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top