07/12/2019 15:13 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញ​ប្រគល់​សេចក្តីសម្រេច​ចិត្តតែងតាំងឯកអគ្គរដ្ឋទូត​វៀត​ណាម​ចំនួន​ ១៦ ​រូប សម្រាប់អាណត្តិ ​២០១៩-២០២២​


 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងឯកអគ្គរដ្ឋទូតវៀតណាមទើបនឹងបានតែងតាំង អាណត្តិ ២០១៩-២០២២ ។ 
 

ព្រឹកថ្ងៃទី៦​ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានប្រធានរដ្ឋ តាងនាមប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងនិងទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមចំនួន ១៦ រូប សម្រាប់​អាណត្តិ ២០១៩-២០២២។
 
អញ្ជើញ​ថ្លែងនៅក្នុងជំនួបនេះ លោកស្រីអនុប្រធាន​រដ្ឋបាន​អប​អរសាទ​រ​ចំពោះ​ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​នៅ​ឯបរទេស​ និងសម្តែងក្តីជឿជាក់ថា លោក លោកស្រីឯកអគ្គរដ្ឋទូត នឹងជំនះរាល់ឧបសគ្គ បំពេញល្អនូវ​តួនាទី​របស់​ខ្លួន ដើម្បីអនុវត្តន៍ប្រកបដោយជោគ ជ័យភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន។
 
អនុប្រធាន​រដ្ឋ លោកស្រី Dang Thi Ngoc Thinh សង្ឃឹមថា ក្នុងអាណត្តិបំពេញបេសកម្មការទូតរបស់ខ្លួន លោក លោក​ស្រីឯ​កអគ្គរដ្ឋទូតនឹងជំរុញស្មារតីនៃគំនិតផ្តួចផ្តើម ច្នៃប្រឌិត រួមចំណែកនាំទំនាក់​ទំនង​រវាង​វៀត​ពាន​និង​ដៃគូអោយ​កាន់​តែមាន ភាពស៊ីជម្រៅនិងស្ថេរភាព៕

 

តា​ម VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ