• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីស្វីស


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)
 

 នៅជំនួបនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាម​ជានិច្ច​កាល​យកចិត្ត​ទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹង​ និងពង្រីកទំនាក់​ទំនង​មិត្ត​ភាព​និង​កិច្ច​សហ​ប្រតិបតិ្ត​ការ​ប្រពៃណី​ជាមួយ​ស្វីស។​
 
នាថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ​២០១៩ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ មកសម្ដែង​ការគួរសមនិងជួបសវនាការជាមួយប្រធានាធិបតី ស្វីសលោក Ueli Maurer ក្នុងឱកាស​លោក​ស្រី​អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលនារី ពិភពលោកលើកទី២៩ នៅទីក្រុង Basel ស្វីសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែ កក្កដា។​
 
នៅជំនួប​នេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀត​ណាម​ជានិច្ច​កាល​យក​ចិត្ត​ទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹង និងពង្រីកទំនាក់ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិ​បតិ្តការ​ប្រពៃណី​ជាមួយ​ស្វីស។
 
ជាការឆ្លើយ​ត​ប ប្រធានាធិបតីស្វីសលោក Ueli Maurer បានអះអាងថា ស្វីសជានិច្ច​កាល​គោរព​ទំនាក់​ទំនង​ជាមួយ​វៀត​ណាម ហើយមានគោលបំណង ថា វៀតណាមនឹងបន្តពង្រីក​តួនាទី​ជាសមាជិក​ដ៏សកម្ម​និង​មានការ​ទទួល​ខុសត្រូវ នៃបណ្ដាអង្គការអន្តរជាតិដែ​លភាគីទាំងពីរ​ជា​សមាជិក។

លោកស្រី Dan​g Thi Ngoc Thinh បានសម្ដែងនូវគោលបំណងថា ស្វីសនឹង បន្តគាំទ្រទស្សនៈរបស់​វៀតណាម​និង​អាស៊ាន​ស្ដីពីការ​ដោះស្រាយជម្លោះនៅ សមុទ្រខាងកើត ​ដោយសន្តិវិធីនិងច្បាប់អន្ត​រជាតិ ដែលក្នុង​នោះមាន​អនុសញ្ញា​ អង្គការសហប្រជាជាតិស្ដី​ពីច្បាប់​សមុទ្រឆ្នាំ១៩៨២។
 
ភាគីទាំងពីរ​បានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូទៅ​វិញទៅមក សំដៅជំរុញទំនាក់​ទំន​ង​រវាង​ប្រទេសទាំងពីរ ក៏ដូចជាដំណើរ​ការចរចាលើកិច្ចព្រម ព្រៀងពា​ណិជ្ជកម្ម​សេរីរវាង​វៀត​ណាម ជាមួយ​ប្លុក​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប (EFTA) ដែលស្វីសជាសមា​ជិកសំខាន់ផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top