នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមបើកពិធីបុណ្យនិទាឃៈរដូវ Con Son-Kiep Bac ២០១៧ និងកាត់ខ្សែបូបើកឲ្យដំណើរការអគារ Cuu Pham Lien Hoa ស្ថិតនៅក្នុងរមណីដ្ឋានកេរិ៍ដំណែល Con Son-Kiep Bac ស្រុក Chi Linh ខេត្ត Hai Duong។
នៅរមណីដ្ឋានកេរិ៍ដំណែល Con Son- Kiep Bac លោកស្រី Nguyen Thi Ngoc Thinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong ។ ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានក្រើនរំលឹកខេត្ត Hai Duong គប្បីប្រមូលផ្តុំប្រភពកម្លាំងពលំដើម្បីសម្រេចបានរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលខេត្តបានដាក់ចេញសម្រាប់ឆ្នាំ២០១៧។ ជាពិសេស ខេត្តត្រូវយកចិត្តទុកដាក់ថែមទៀតទៅលើជីវភាពរស់នៅនិងជីវភាពខាងស្មារតីសម្រាប់ប្រជាជន។ លោកស្រីបានសង្កត់ធ្ងន់ថា ជាតំបន់មានបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងរមណីដ្ឋានជាច្រើន ដូច្នេះ ខេត្តគប្បីធ្វើបានល្អថែមទៀតកិច្ចការគ្រប់គ្រងពិធីបុណ្យនានាធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពម្ហូបអាហារជូនប្រជាជននិងភ្ញៀវទេសចរមកទស្សនាពិធីបុណ្យផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម