អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh នៅក្នុងពិធី
អញ្ជើញថ្លែងមតិនៅក្នុងការជួបមុខលើកទឹកចិត្ត ជាមួយតំណាង១០នាក់ដែលទទួលបានពានរង្វាន់គ្រាប់បាល់មាស និងនិស្សិតនារីឆ្នើម២០នាក់ ដែលទទួលបានរង្វាន់និស្សិតនារីឆ្នើម លើវិស័យបច្ចេកទេស នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអះអាងថា អនាគត របស់ប្រទេសជាតិគឺពឹងផ្អែក លើស្មារបស់ជំនាន់វ័យក្មេងនិងអ្នកវិទ្យាសាស្ត្រវ័យក្មេងបច្ចុប្បន្ន។ លោកស្រី Dang Thi Ngoc Thinh ពោលថា ដើម្បីទទួលបានពានរង្វាន់នេះ មិត្តវ័យក្មេង ទាំងអស់នេះគឺត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ។ ម្ចាស់ពានរង្វាន់ដែលបាន លើកដំកើងលើកនេះ សុទ្ធតែជាយុវជនមានទេពកោសល្យ មានឧត្តមគតិមានអ្នកខ្លះ ធ្លាប់រៀននៅឯបរទេសដែលត្រឡប់មកបម្រើមាតុប្រទេស៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម