01/06/2020 13:04 GMT+7 Email Print Like 0

អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Vu Mao ទទួលមរណភាព


 អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Vu Mao។
 

លោក Vu Mao បានប្រសូត្រនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ លោកបានចូលរួម​សកម្មភាព​បដិវត្តន៍​កាល​ពីឆ្នាំ​១៩៥០ ហើយចូលបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៦២។
 
គណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម គណៈកម្មា ធិការអចិន្រ្តៃយ៍រដ្ឋសភានៃ​សាធារណៈ​រដ្ឋសង្គម​និយម​វៀត​ ណាម គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ខុទ្ទកាល័យរដ្ឋសភានិង​គ្រួសារសូម​ជូន​ដំណឹង​ដោយ​ក្ដីសោកស្ដា​យ​បំផុត៖ លោក Vu Mao អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀត ណាមបានទទួលមរណភាព ដោយរោគាពាធ ​នាវេលាម៉ោង១និង ៣៩នាទីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ នៅផ្ទះនៅរដ្ឋធានីហាណូយ  ទោះបី​ជាត្រូវ​បានបក្ស រដ្ឋ សមូហភាពសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងក្រុមគ្រួសារខិត​ខំព្យាបាល​អស់​ពីចិត្ត​ពីថ្លើម​ក៏​ដោយ​។​
 
លោក​ Vu Mao បានប្រសូត្រនាថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ លោក​បានចូលរួម​សកម្មភាព​បដិវត្តន៍​កាល​ពី​ឆ្នាំ១៩៥០ហើយចូលបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៦២។
 
លោកធ្លាប់បានកាន់​តំណែងជា៖ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៥ ៦ ៧ ៨ ៩ សមាជិក​គណៈកម្មាធិការ​​អចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី៩ ១០ ១១ សមាជិកសភានីតិកាលទី៨ ៩ ១០ ១១ អតីតប្រធាន​គណៈ​កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា អតីតប្រធានខុទ្ទកាល័យរដ្ឋសភា អតីតប្រធាន​ខុទ្ទកាល័យ​រដ្ឋសភានិង​ក្រុមប្រឹក្សារដ្ឋ អតីតប្រធានគណៈកម្មាធិការយុវជន យុវជនជំទង់និងកុមាររបស់រដ្ឋសភា និងអតីត​លេខាទី១នៃគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
 
លោកបាន​ទទួលមេដាយអាយុបក្ស៥៥ឆ្នាំ គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ គ្រឿងឥស្សរិយ​យសតស៊ូ​ប្រឆាំ​ង​អាមេរិក​ថ្នាក់ទី៣ គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ គ្រឿងឥស្សរិយយសសហ​មេត្រី​ថ្នាក់​មហា​សេនា​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា គ្រឿងឥស្សរិយយស Issara ថ្នាក់ទី១របស់សាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡា​វ និងគ្រឿង​ឥស្សរិយយសព្រះអាទិត្យរះរបស់ព្រះចៅ​អធិរាជ្យជប៉ុន។
 
ពិធីបុណ្យ​សពត្រូវបានរៀបចំឡើងតាមពិធីការបុណ្យសពជាន់ខ្ពស់ ក្រោមអធិបតីភាព​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា។
 
ពិធីរំលឹក​វិញ្ញាណក្ខ័ន្ធប្រព្រឹត្តទៅចាប់ពីវេលាម៉ោង៧ដល់វេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ នៅ​វិមានបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong រដ្ឋធានីហាណូយ។
 
ពិធីគោរព​វិញ្ញាណក្ខ័ន្ធប្រព្រឹត្តទៅនាវេលាម៉ោង១០និង៤៥នាទី ហើយបន្ទាប់មកគឺ​ពិធីបញ្ចុះ​សពនា​ថ្ងៃដដែល​នៅឈាបន​ដ្ឋាន Thien Duc ខេត្ត Phu ​Tho៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ