អង្គភាពអាជីវកម្មជាង ៣០០ បានចូលរួមក្នុងពិព័រណ៌អន្តរជាតិ Vietbuild Da Nang
អនុរដ្ឋមន្ត្រីក្រសួងសំណង់ថ្លែងមតិក្នុងពិធី
នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈ មណ្ឌលតាំងពិព័រណ៍ Da Nang ក្រសួងសំណង់វៀតណាម បានរួមសហការ ជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដើម្បីបើកពិព័រណ៌អន្តរជាតិ Vietbuild Da Nang។ ការតាំងពិព័រណ៍នេះ បានទាក់ទាញស្តង់ទំនិញជាង ១.០០០ ស្តង់ មកពីអង្គភាពជាង ៣០០ ទាំងក្នុងស្រុកនិងបរទេសចូលរួមផងដែរ។
ពិព័រណ៌អន្តរជាតិ Vietbuild Da Nang នៅឆ្នាំនេះ មានផលិតផលដ៏សម្បូរបែបជាច្រើនក្នុងវិស័យសំណង់ - សម្ភារសំណង់ បច្ចេកវិទ្យា Smarthome - ឧបករណ៍អគ្គិសនី; ការតុបតែងគ្រឿងសង្ហារឹមជាដើម។ លោក Nguyen Dinh Hung ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរៀបចំពិព័រណ៌អន្តរជាតិ Vietbuild បានឲ្យដឹងថា៖ “លក្ខណៈពិសេសជាងបណ្តាឆ្នាំ នោះគឺជាការបោះជំហានដ៏សំខាន់អំពីទ្រង់ទ្រាយ។ ពោល គឺ ក្នុងប៉ុន្មានឆ្នាំមុនមានស្តង់ប្រមាណពី ៧០០ ទៅដល់ ៨០០ ស្តង់ តែប៉ុណ្ណោះ បន្តែ ក្នុងឆ្នាំនេះ មានជាង ១.០០០ ស្តង់ដែលសម្បូរបែបលើគ្រប់វិស័យ។ ការតាំងពិព័រណ៍ឆ្នាំនេះ យើងខ្ញុំបាននាំមកនូវសម្ភារៈដែលស្និទ្ធស្នាលជាមួយបរិស្ថាន វត្ថុធាតុដើមសន្សំសំចៃ និងជិតស្និទ្ធជាមួយបរិស្ថាន។ មានវិនិយោគិនជាច្រើន តាមរយៈពិព័រណ៍ Vietbuild បានរកឃើញទីផ្សារនៅវៀតណាម ដើម្បីបើករោងចក្រ ជំរុញការពន្លឿនពាណិជ្ជកម្មនិងសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ”។
ពិព័រណ៌អន្តរជាតិ Vietbuild Da Nang បានអូសបន្លាយរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម