គោលនយោបាយពន្ធ វិធានការការពារកម្មសិទ្ធិបញ្ញា ប្រភពធនធានមនុស្ស ជារាល់បញ្ហាដែលបានអង្គភាពអាជីវកម្មតំបន់ Liguria របស់អ៊ីតាលីយក ចិត្តទុកដាក់ជាពិសេស និងដាក់សំនួរជាច្រើននៅក្នុងសន្និសីទពន្លឿនពាណិជ្ជកម្ម វិនិយោគចូលវៀតណាម ដែលបានរៀបចំឡើងនាថ្ងៃទី២៦ ខែមេសា នៅក្រុង Genovaប្រទេសអ៊ីតាលី។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ៊ីតាលីលោក Cao Chinh Thien បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីផ្តោត សំខាន់លើការងារជម្រុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគឲ្យ សក្តិសមទៅនឹងសក្តានុភាពរបស់ភាគីទាំងពីរ ក៏ដូចជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនង ប្រពៃណីយ៉ាងល្អប្រសើរ ដែលមានស្រាប់។ ប្រធានសភាពាណិជ្ជ កម្មទីក្រុង Genova លោក Paolo Odone បានឲ្យដឹងថា ក្រុមអង្គភាពអាជីវកម្ម មួយចំនួនមកពីភាគខាងជើងនិងពាយ័ព្យរបស់អ៊ីតាលី នឹងមកវៀតណាមពិនិត្យ ឱកាសធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាមនាបំណាច់ឆ្នាំ២០១៦នេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម