07/12/2019 15:13 GMT+7 Email Print Like 0

អង្គការ OECD និងវៀតណាម​ជំរុញការ​ចែករំលែកបទ​ពិសោធន៍អន្តរជាតិ​ក្នុង​ការបង្ការប្រឆាំងអំពើពុករលួយ​


 ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ

 

នាព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិ បាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truog Hoa Binh បានអញ្ជើញទទួលជួបជាមួយលោក Jeffrey Schlagenhauf, អគ្គលេខាធិការរង នៃអង្គ​ការ​សហប្រតិ​បត្តិ​ការ​និង​អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងឱកាសដែលលោក មកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បី​ចូល​រួម​សន្និសីទ​ថ្នាក់តំបន់លើកទី ១០ នៃគំនិតផ្តួចផ្តើម បង្ការប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ឧបនាយក​រដ្ឋមន្រ្តី លោក Truong Hoa Binh បានអបអរសាទរចំពោះ OECD ដែលបានរួ​ម​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និងគំនិតផ្តួចផ្តើម បង្ការ ប្រឆាំងអំពើពុករលួយ ក្នុងការជ្រើសរើសវៀតណាម ធ្វើជាម្ចាស់​ផ្ទះ នៃសន្និសីទថ្នាក់តំបន់លើកទី ១០  នៃគំនិតបង្ការប្រឆាំងនឹងអំពើពុករលួយក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ​ព្រមទាំង ថ្លែងអំណរគុណដល់អង្គការ OECD ដែលបានជួយឧបត្ថម្ភ វៀតណាម​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​គោល​នយោបាយអភិវឌ្ឍន៍ជាច្រើនផងដែរ។

ក្នុង​​វិស័យ​បង្ការ ប្រឆាំងអំពើពុករលួយ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានស្នើឱ្យ OECD បន្ត​ពិភាក្សា​ជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដើម្បីបង្កើតឡើងខ្លឹមសារជួយឧបត្ថម្ភសមស្រប ដោយ​ផ្តោត​លើ​​ការ​សុក្រិដ្ឋស្ថាប័ន គោលនយោបាយ និងបង្កើតសមិទ្ធភាពប្រតិបត្តិច្បាប់ផងដែរ។

ជាការឆ្លើយតប ​អគ្គលេខាធិការរង OECD លោក Jeffrey Schlagenhauf បានវាយតម្លៃខ្ពស់ ចំពោះការដែល វៀតណាម​បានប្រើ​វិធីសាស្ត្រ គោលការណ៍ណែនាំនិងអនុសាសន៍របស់ OECD ក្នុងការអនុវត្តជាក់ស្តែងនិង​នាំ​មក​​នូវលទ្ធផលជាវិជ្ជមានក្នុងវិស័យនេះ។  យ៉ាងណាមិញ អង្គការ OECD ប្តេជ្ញាជួយ​ដល់​វៀត​ណាម​ក្នុងអាណត្តិ​ជា​ប្រធាន​អាស៊ាន ហើយបច្ចុប្បន្ន OECD កំពុងរួមសហការជាមួយរដ្ឋាភិបាលជាសមា ជិកដទៃទៀត ដើម្បី​ពិភាក្សា​ពីវិធាន​ការសម្រាប់ពង្រឹងទំនាក់ទំនងរបស់ OECD ជាមួ​យវៀតណាម​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ