• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភពលោក ថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅវៀតណាម

អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសវៀតណាមទើបតែបង្ហោះវីដេអូឃ្លីបមួយ ដើម្បីថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 ។
 

អង្គការសុខភាពពិភពលោក ថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅវៀតណាម (រូបថត៖ nld.com.vn)


ក្នុងបរិបទដែលជម្ងឺរាតត្បាត Covid-19 កាន់តែវិវត្តន៍ដ៏ស្មុគស្មាញនិងបង្កប់ហានិភ័យជាច្រើននោះ ការថ្លែងអរគុណគឺជាការទទួលស្គាល់ទាន់ពេលវេលានិងមានអត្ថន័យសម្រាប់ការខិតខំប្រឹងប្រែងរួមដៃគ្នារបស់បុគ្គលនិងសមូហភាពជាច្រើនផងដែរ។

ការថ្លែងអំណរគុណត្រូវបានធ្វើឡើងដោយការថតវីឌីអូឃ្លីបជាពហុភាសា ដែលក្នុងនោះសង្កត់ធ្ងន់លើខ្លឹមសារនៃការលើកសរសើរចំពោះ វីរបុរសក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅទូទាំងប្រទេសវៀតណាម។

«នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការី បុគ្គលិកសុខាភិបាល គ្រូពេទ្យដែលបានធ្វើការអស់ពីចិត្តពីថ្លើមទាំងយប់ទាំងថ្ងៃ ដោយលះបង់និងប្រឈមមុខនឹងហានិភ័យនិងគ្រោះថ្នាក់ជាច្រើន ក្នុងការការងារថែទាំនិងព្យាបាលឲ្យអ្នកជំងឺ Covid-19 ផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top