• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភពលោកអំពាវនាវ ដល់ប្រទេសនានាឲ្យពិនិ​ត្យលើ​គ្រប់ករណី​សង្ស័យផ្ទុក COVID-19

អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានថ្លែងថា ពិភពលោកមិនអាចទប់ស្កាត់ការរាតត្បាតនេះបានឡើយ បើសិនជាមិនធ្វើតេស្តលើករណីសង្ស័យ។

អ្នកជំងឺម្នាក់ត្រូវបានគេយកទៅធ្វើតេស្តឈាមនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ប្រទេសចិន (រូបថត៖ THX / TTXVN)


អង្គការសុខភាពពិភពលោក អំពាវ នាវដល់ប្រទេសនានាឲ្យពិនិត្យលើ ក រណី សង្ស័យមានផ្ទុក COVID-19 ទាំងអស់ ហើយចាត់ទុកថា នេះគឺជាកិច្ចការ ដែលមានសារៈសំខាន់ ខណៈដែលគិតត្រឹមពេលនេះ ករណីឆ្លងនិងស្លាប់សរុប នៅលើពិភពលោកបានកើនឡើងខ្ពស់ជាងករណីឆ្លង និងស្លាប់សរុបនៅចិនដីគោក។

ថ្លែងនាថ្ងៃទី ១៦ ខែមិនា នៅក្នុងសន្និសីទសារព័ត៌មាន តាមអនឡាញ ពីទីស្នាក់ការ អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសនោះ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានថ្លែងថា ពិភពលោកមិនអាចទប់ស្កាត់ការរាតត្បាតនេះបានឡើយ បើសិនជាមិនធ្វើតេស្តលើករណីសង្ស័យ។ ប្រមុខអង្គការសុខភាពពិភពលោកក៏បានព្រមានផងដែរថា អង្គការនេះមិនទាន់សង្កេតឃើញនូវការប្រតិកម្មឲ្យសមស្របក្នុងការធ្វើតេស្ត ការដាក់ឲ្យនៅដាច់ដោយឡែកនិងកំណត់មនុស្សដែលប៉ះពាល់ជាមួយអ្នកជំងឺ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top