• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មីគឺ SARS-CoV-2

នាថ្ងៃទី ២២ ខែកុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មីដែលបង្កដោយវីរុស Covid-19 គឺជា SARS-CoV-2 ។
 

អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មីគឺ SARS-CoV-2 (រូបថត៖ dangcongsan. vn)



ឈ្មោះនេះត្រូវបានជ្រើសរើសពីព្រោះវីរុសថ្មីនេះមានលក្ខណៈស្រដៀងនឹងហ្សែននៃវីរុសកូរ៉ូណា ដែលបង្កឲ្យផ្ទុះជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ SARS នាឆ្នាំ ២០០៣។

ទោះបីជាមានការពាក់ព័ន្ធនឹងគ្នាក៏ដោយ ប៉ុន្តែវីរុសទាំងពីរនេះគឺខុសប្លែកពីគ្នាតែម្តង។ បកស្រាយអំពីឈ្មោះជាផ្លូវការនៃវីរុសថ្មីនេះ អង្គការសុខភាពពិភពលោកបានឲ្យដឹងថាមេរោគនិងជំងឺបង្កឡើងដោយមេរោគ តែងតែមានឈ្មោះផ្សេងៗពីគ្នា។ ជាធម្មតា មនុស្សគ្រាន់ស្គាល់ឈ្មោះជំងឺមួយតែប៉ុណ្ណោះ ដោយមិនសូវយកចិត្តទុកដាក់ដល់ឈ្មោះវីរុសដែលបង្កឱ្យមានជំងឺនោះឡើយ។ យោងតាមអង្គការសុខភាពពិភពលោក វីរុសត្រូវបានគេដាក់ឈ្មោះដោយផ្អែកលើរចនាសម្ព័ន្ធហ្សែនរបស់ពួកវា ដើម្បីជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យ ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top