04/03/2020 10:29 GMT+7 Email Print Like 0

អង្គការសាសនាចូលរួមយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ជំងឺ Covid-19


 ព្រះតេជគុណ Thích Minh Quang  បានជូនម៉ាស់ភ្ញៀវទេសចរដែលមកទស្សនាវត្ត Bai Dinh  (រូបថត៖ VOV5)
 

គណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម  ទើបបានផ្ញើរសារលិខិតនាព្រឹកថ្ងៃទី៣ ខែមិនា  ជូនដល់មេ​​ដឹក​នាំអ​ង្គការសាសនាស្តីពីការបន្តចូលរួមបង្ការ និងទប់ស្កាត់ជំងឺផ្លូវដង្ហើមស្រួចស្រាវ Covid-19។ 

ខ្លឹម​សារ ដែលបានបញ្ជាក់ក្នុងសារលិខិតថា៖ នាពេលកន្លងទៅ បណ្តាអង្គការសាសនានៅវៀតណាម បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ ដែល​បណ្តាល​មក​​ពីមេរោគថ្មី វីរុសកូរ៉ូណា ដែលបានរួមចំណែកដ៏សំខាន់ជាមួយប្រទេសជាតិទាំងមូល  សម្រាប់ការគ្រប់គ្រង ប្រកប​ដោយ​ប្រសិទ្ធភាពនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ  គណៈកម្មាធិការ​មជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម បានស្នើសុំស្ថាប័នសាសនានិងអង្គការសាសនានានា បន្ត​សម្រប​​សម្រួល​ជាមួយភ្នាក់ងារ មន្ទីរ រណសិរ្សមាតុភូមិនិងអង្គការមហាជន ដើម្បីជំរុញសកម្មភាព​ចូលរួម​ក្នុង​ការ​បង្ការ​ទប់ស្កាត់ជំងឺ​រាតត្បាត Covid-​19៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ