• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយ មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ


អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយ
មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ 

នាល្ងាចថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួប​សន្ទនា​​ជាមួយឧត្តមសេនីយ៍ឯក លោក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងសមាជិកគណៈប្រតិភូក្នុងឱកាសបំពញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានលើកច្បាស់ថា៖ វៀតណាម - កម្ពុជាជាប្រទេសជិតខាងទាំងពីរមានទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជិតស្និទ្ធក្នុងការតស៊ូដើម្បីរំដោះជាតិ និងកសាងប្រទេស។ ក្នុងនោះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិបានរួមវិភាគទានដ៏សំខាន់ជំរុញទំនាក់ទំនងរវាងវៀតណាម - កម្ពុជា​ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រសិទ្ធភាព។

នាពេលខាងមុខ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលកម្មភិបាល ជូបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

 

ឧត្តមសេនីយ៍ឯក លោក ភួង ស៊ីភិន បានថ្លែងអំណរគុណចំពោះស្ថាប័ន អង្គភាពនានា ដោយបានបង្កលក្ខណៈងាយស្រួលសម្រាប់គណៈប្រតិភូ កងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទក្នុងការបំពេញទស្សនកិច្ច រៀនសូត្របទពិសោធន៍ជាក់ស្ដែង ក្នុងកិច្ចការគ្រប់គ្រង ហ្វឹកហ្វឺនយោធា អប់រំនយោបាយសតិអារម្មណ៍ ហើយរួមចំណែកពង្រឹងនិងកសាងទំនុកទុកចិត្តរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top