• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ

នាព្រឹកថ្ងៃទី ២៨ ខែមិថុនា នៅទីស្នាក់ការមជ្ឈឹមបក្ស បន្ទាប់ពីកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  លោក Thongloun Sisoulith បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យមជ្ឈឹមនៃបក្សទាំងពីរសម្រាប់ដំណាក់កាល ២០២១-២០២៥  (រូបថត៖ TTXVN)


ឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារួមមាន៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវដំណាក់កាល ២០២១-២០៣០; កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងឡាវសម្រាប់ដំណាក់កាល ២០២១- ២០២៥; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងផែនការនិងវិនិយោគ វៀតណាមនិងក្រសួងផែនការនិងវិនិយោគឡាវ។ កិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងការិយា ល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងការិយាល័យមជ្ឈឹមបក្សប្រជា ជនបដិវត្តន៍ ឡាវសម្រាប់ឆ្នាំ ២០២១-២០២៥; ផែនការសហប្រតិបត្តិការវប្បធម៌សិល្បៈនិងទេសចរណ៍រវាងក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមនិងក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍ឡាវសម្រាប់ឆ្នាំ ២០២១-២០២៥; ផែនការសហប្រតិបត្តិការក្នុងវិស័យព័ត៌មានរវាងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមនិងក្រសួងព័ត៌មានវប្បធម៌ និងទេសចរណ៍ឡាវ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈចលនាមហាជននៃមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនិងគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សរណសិរ្សឡាវសម្រាប់ការកសាងប្រទេសជាតិក្នុងឆ្នាំ ២០២១-២០២៥។
ក្នុងឱកាសនេះ សហគ្រាសវៀតណាមនិងឡាវមួយចំនួនក៏បានចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ចរវាងភាគីទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top