• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ

កិច្ចប្រជុំនេះសំដៅពិនិត្យនិងវាយតំលៃលើលទ្ធផលក្នុងរយៈពេល ៦ ខែកន្លងមកនិងផ្តល់យោបល់លើទិសដៅនិងភារកិច្ចសំខាន់ៗក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២០។

ទិដ្ឋភាពនៃកិច្ចប្រជុំ



នាព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅទីស្នាក់ការមជ្ឈឹមបក្ស គណៈកម្មាធិការមជ្ឈឹមដឹកនាំមជ្ឈឹមទទួលបន្ទុកការបង្ការនិងប្រឆាំងអំពើពុករលួយ បានបើកសម័យប្រជុំលើកទី ១៨ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។ កិច្ចប្រជុំនេះសំដៅពិនិត្យនិងវាយតំលៃលើលទ្ធផលក្នុងរយៈពេល ៦ ខែកន្លងមក និងផ្តល់យោបល់លើទិសដៅនិងភារកិច្ចសំខាន់ៗក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២០។

ថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ពីលទ្ធផលជាក់ស្តែងក្នុងរយៈពេល ៦ ខែកន្លងមក ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅតែបន្តត្រូវបានពង្រឹងជានិច្ចហើយទទួលបានប្រសិទ្ធិភាពជាក់ស្តែងកាន់តែខ្លាំង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យជំរុញការងារប្រឆាំងអំពើពុករលួយឲ្យខ្លាំងក្លាថែមទៀត តាមស្មារតីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពផងនិងរៀបចំមហាសន្និបាតគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យផង។ ជាពិសេសត្រូវបង្កើនការស៊ើបអង្កេតនិងដោះស្រាយករណីអំពើពុករលួយ ដើម្បីបញ្ជាក់ច្បាស់នូវករណីកម្មាភិបាលនិងសមាជិកបក្សដែលមានកំហុសក្នុងរឿងក្តីនិងករណីពាក់ព័ន្ធនានាពោលគឺត្រូវដោះស្រាយដោយម៉ឺងម៉ាត់ កុំឲ្យមានបុគ្គលណាដែលខ្វះសីលធម៌វិជ្ជាជីវៈចូលក្នុងគណៈ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់ឲ្យសោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top