09/01/2020 14:10 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ ប្រគល់អាំងស៊ឺងបក្សជូនកម្មាភិបាលជាន់ខ្ពស់របស់រដ្ឋ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញប្រគល់អាំងស៊ឺងអាយុបក្ស ៦០ឆ្នាំជូនលោក Tran Duc Luong អតីតប្រធានរដ្ឋ វៀតណាម និងអាំងស៊ឺង អាយុបក្ស៤០ឆ្នាំជូនលោកស្រី Dang Thi Ngoc Thinh សមាជិកាមជ្ឈឹមបក្ស និងជាអនុប្រធានរដ្ឋវៀតណាម (រូបថត៖ VOV)
 

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong ​បានអញ្ជើញប្រគល់អាំងស៊ឺងអាយុបក្ស ៦០ឆ្នាំជូនលោក Tran Duc Luong អតីតប្រធានរដ្ឋ វៀតណាម និងអាំង​ស៊ឺង អាយុបក្ស៤០ឆ្នាំជូនលោកស្រី Dang Thi Ngoc Thinh សមាជិកាមជ្ឈឹមបក្ស និងជា​អនុប្រធាន​រដ្ឋវៀត​ណាម។
 
អាំង​ស៊ឺងអាយុបក្សនេះជារង្វាន់ដ៏ថ្លៃថ្នូរ ជាការកត់សម្គាល់របស់បក្សកុម្មុយនិស្ត វៀតណាម​ចំពោះរាល់​ស្នាដៃ​និង​ការលះ​បង់រួមវិភាគទានរបស់លោកអតីតប្រធានរដ្ឋ Tran Duc Luong និងលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh។ ក្នុងអាជីពនយោបាយរបស់ខ្លួន ទោះជាក្នុងឋានៈណាក៏ដោយ លោក Tran Duc Luong និង​លោក​ស្រី Dang Thi Ngoc Thinh ជានិច្ចកាល ជាបក្ខជនគំរូម្នាក់ដ៏ស្មោះត្រង់ចំពោះបក្ស ចំពោះមាតុភូមិ បម្រើ​អស់ពីកម្លាំង កាយចិត្តបុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្សនិងប្រជាជាតិ សម្រេចភារកិច្ច ដែលត្រូវ​បាន​ប្រគល់​ជូន​ សក្តិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋនិង ប្រជាជន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ