• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃនៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) 

 នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ នសគណៈ​កម្មាធិការ​បក្ស​នគរបាល​មជ្ឈឹមបានរៀបចំកិច្ចប្រជុំ​ ដើម្បីវា​យតម្លៃចំពោះស្ថានភាពនិងលទ្ធផលនៃកិច្ច​ការនគរបាល​ឆ្នាំ២០១៨​ ព្រមទាំងដាក់ចេញ ទិសដៅ ភា​រកិច្ចនិងដំណោះស្រាយក្នុងឆ្នាំ២០១៩ផងដែរ។ ​អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណា​មលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមកិច្ចប្រជុំនេះ។
 
អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិត​ខំប្រឹង​ប្រែង​របស់​កង​កម្លាំង​នគរបាល​ប្រជាជន​ក្នុង​ការ​អនុវត្ត​ភារកិច្ចធានាសន្តិសុខនយោបាយក៏ដូចជាសណ្ដាប់​ធ្នាប់សុវត្ថិភាពសង្គមផងដែ​រ។
 
អគ្គលេខាបក្ស​ ប្រធានរដ្ឋលោក Ngu​yen Phu Trong បានលើកឡើងយ៉ាង ច្បាស់ថា​ អង្គប្រជុំ​ចាំបាច់​ត្រូវអះអាង​នូវសមិទ្ធផល​ដ៏ធំធេងនិងតួនាទីសំខាន់ៗ របស់កងកម្លាំងនគរបា​ល ព្រមទាំង​តស៊ូ​ប្រឆាំង​នឹងសតិ​អារម្មណ៍​ដ៏ខុសឆ្គងនិង ល្បិចកលមូលបង្កាច់ដែលចង់​បង្ខូចកិត្យានុភាពរបស់កងកម្លាំង​នរគបាល ផងដែរ។
 
លោកអគ្គលេខាបក្ស ប្រធានរដ្ឋមានគោលបំណងថា ក្នុងឆ្នាំ២០១៩និងឆ្នាំ ក្រោយៗទៀត កង​កម្លាំង​នគរ​បាល​ទាំងមូលនឹងបន្តអនុវត្តន៍យ៉ាងខ្លាំងក្លាថែម ទៀតនូវភារកិច្ចដែលបក្ស រដ្ឋ​និង​ប្រជាជន​បាន​ប្រគល់​ជូន​។ ទម្ទឹម​នឹងនោះ បន្ត ពង្រឹងក្បាលម៉ាស៊ីនដើម្បីលើកកំពស់ប្រសិទ្ធភា​ពសកម្មភាពផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top