12/01/2020 14:32 GMT+7 Email Print Like 0

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ វៀតណាមមានឋានៈពិសេស ហើយជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ាន


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh  និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
 

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា វៀតណាមមានឋានៈពិសេស ហើយ​ជាកត្តា​ដ៏សំខាន់ដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ាន។
 
ក្នុងក្រប​ខ័ណ្ឌនៃសម័យពិភាក្សាបើកចំហរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN Security Council open debate) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមករាឆ្នាំ២០២០នោះ នៅទីស្នាក់​ការ​អង្គ​ការ​សហប្រ​ជា​ជាតិ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បាន​អញ្ជើញ​ធ្វើជាអធិតប​តី​ក្នុង​ពិធី​ពិសារអាហារថ្ងៃត្រង់ធ្វើការ របស់ក្រុមប្រឹក្សាសន្តិសុខ​ជាមួ​យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។
 
អញ្ជើញថ្លែងនៅទីនេះ លោក Pham Binh Minh បានអះអាងថា ការរក្សាកិច្ចពិភាក្សា និងកិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​​ជិត​ស្និទ្ធរវាងក្រុមប្រឹក្សាសន្តិសុខនិងលេខាធិការដ្ឋាន បានជួយក្រុម​ប្រឹក្សា​សន្តិសុខ​ធ្វើបច្ចុប្បន្ន​ភាព​ព័ត៌មាន​ឱ្យបា​នទាន់ពេលវេលា។ អាស្រ័យហេតុនេះ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយ​ភាព​តាន​តឹង បង្ការទប់ស្កាត់ជម្លោះ ដោះស្រាយជំលោះដោយសន្តិវិធី និងចូលរួម ចំណែកល្អក្នុង​ការថែរ​ក្សាសន្តិភាព​និង​សន្តិសុខក្នុងតំបន់និងអន្តរជាតិ។
 
ជាការឆ្លើយតប ​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា វៀតណាមមានឋានៈពិសេស ហើយជាកត្តា​ដ៏សំខាន់​ដែល​រួម​ចំណែក​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ាន​។ លោកបានអះអាង​នូវការគាំទ្រ ចំពោះការដោះស្រាយ​ជម្លោះនៅសមុទ្រ​ខាងកើត​ដោយ​សន្តិវិធី​ស្របតាម​ច្បាប់​អន្តរជាតិ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បាន​ស្នើឲ្យ​អង្គការ​សហប្រជាជាតិ និងលោកអគ្គលេខាធិការបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពនៅសមុទ្រខាងកើត និងជួយ​ជំរុញ ការដោះស្រាយជម្លោះដោយសន្តិវិធី។
 
នាថ្ងៃទី ​៩ ដល់ថ្ងៃទី ១០ ខែមករា លោក Pham Binh Minh ក៏បានជួបទ្វេភាគីជាមួយ នាយក​ប្រតិ​បត្តិនៃ​កម្ម​វិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ នាយកប្រតិបត្តិការិយាល័យស្ត្រីរបស់អង្គការសហប្រជាជាតិ រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​នីការ៉ាហ្គ័រ រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន និងអតីត​ប្រធានាធិ​បតីអៀរឡង់​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ