10/08/2019 11:29 GMT+7 Email Print Like 0

អគ្គលេខាធិការអាស៊ាន៖ វៀតណាមនឹងអនុវត្តយ៉ាងល្អនូវតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០


 អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi (រូបថត៖ VOV) 
 

 និយាយពីដំណើរការ អភិវឌ្ឍរបស់អាស៊ាន លោក Dato Lim Jock Hoi បានជម្រាបថា ក្នុងអំឡុងពេល ៥២ឆ្នាំ​កន្លង​​ទៅ អាស៊ានទទួលបានជោគជ័យក្នុងការរក្សាសន្តិភាពនិងស្ថិរភាព ក្នុងតំបន់ ដោយ​មាន​យន្ត​ការ​សហប្រ​តិ​បតិ្តការដោយឡែក ដែលទាក់ទាញការ ចូលរួមរបស់មហាអំណាចនានាលើពិភពលោក។
 
នាថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ ក្នុងក្របខ័ណ្ឌពិធីរំលឹកខួបលើកទី៥២ទិវាបង្កើតអាស៊ាន អគ្គលេខាធិការ​អាស៊ាន​លោក Dato Lim Jock Hoi បានអញ្ជើញឆ្លើយតប សម្ភាសន៍​ជាមួយ​អ្នក​ព័ត៌មាន​នៃវិទ្យុ​សម្លេង​វៀត​ណាម​។​ និយាយពីដំណើរការ អភិវឌ្ឍរបស់អាស៊ាន លោក Dato Lim Jock Hoi បានជម្រាប ថា ក្នុងអំឡុងពេល ៥២ឆ្នាំ​កន្លងទៅ អាស៊ានទទួលបានជោគជ័យក្នុងការរក្សាសន្តិភាពនិងស្ថិរភាព ក្នុងតំបន់ ដោយ​មាន​យន្ត​ការ​សហប្រតិបតិ្តការដោយឡែក ដែលទាក់ទាញការ ចូលរួមរបស់មហាអំណាចនានាលើពិភពលោក។ ក្នុង​បរិបទ​ដែលពិភពលោក កំពុងកើតមានឡើង​ការសាក​ល្បង​ជាច្រើន​ដូច​ជា​ជម្លោះ​ពាណិជ្ជកម្ម​ឬបញ្ហា​ដែន​ដីនោះ​ គឺភារកិច្ចរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់កាន់តែសំខាន់ថែមទៀត។
 
និយាយ​ដល់សមត្ថភាពរបស់វៀតណាមក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ លោក​អគ្គ​លេខាធិការ​អាស៊ាន​បានចាត់ទុកថា ឆ្នាំខាងមុខនឹងជា ឆ្នាំសំខាន់មួយចំពោះទាំងវៀតណាមនិងអាស៊ាន។ លោកបានជម្រាប​ថា៖
 
“វៀតណាមបានរីក​ចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំកន្លងមក ជា ពិសេសគឺលើវិស័យសេដ្ឋកិច្ច ដោយ​ក្លាយ​ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ច ខ្លាំងនៅក្នុងតំបន់។ គណៈលេ​ខាធិការ​អាស៊ាន​នឹង​ធ្វើកា​រ​យ៉ាង​ស្អិត​រមួតជាមួយ វៀតណាមនាឆ្នាំខាងមុខ។ ខ្ញុំកំពុងទន្ទឹងរង់ចាំឆ្នាំប្រធានរបស់វៀតណាម។ នេះ នឹងជាឆ្នាំ​សំខាន់មួយចំពោះទាំងវៀតណាមនិងអាស៊ានក្នុងដំណើរការសមាហ រណកម្មពិភពលោក”។
       
បន្តរបៀបវារៈ​របស់ថៃស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ការបង្ការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ ព្រម​ទាំង​​ផ្ដោត​ទៅលើបដិវត្តន៍ឧស្សាហកម្ម៤.០និងការ អភិវឌ្ឍប្រភពធនធានមនុស្សនិងអប់រំ ក៏ដូចជា​បន្តរក្សា​សន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបតិ្តការក្នុងតំបន់ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ