27/01/2019 14:47 GMT+7 Email Print Like 0

ហ្វឺសាច់គោលក់នៅរដ្ឋធានីហាណូយ

ហ្វឺហាណូយ​​ជាប់​ចំណាត់​ថ្នាក់​ជា​​អាហារឈ្ងុយ​ឆ្ងាញ់ក្នុង​លោក និងរួម​ចំណែក​​​​​ក្នុង​ការ​លើក​រដ្ឋធានីហាណូយ​បញ្ចូល​ក្នុង​បញ្ជី​ ១០ ទីកន្លែង​លក់​ម្ហូបអាហារ​​តាម​ផ្លូវ​ដ៏​ចាប់ចិត្ត​បំផុត នៅ​អាស៊ី។ “ ​មកទស្សនា​រដ្ឋធានីហាណូយ ភ្ញៀវ​​​គប្បី​ពិសា​ហ្វឺ” នេះគឺជា​ពាក្យ​ស្លោក​ធ្លាប់​ស្គាល់​សំរាប់​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ទេសចរណ៍រដ្ឋធានីហាណូយមានអាយុរាប់ពាន់​ឆ្នាំ។

“សហរដ្ឋអាមេរិកបានកសាងប្រព័ន្ធភោជនីយដ្ឋានចល័ត ប៉ុន្តែនៅប្រទេសវៀតណាមគឺជាឋានសួគ៍ នៃម្ហូបអាហារលក់តាមផ្លូវ។ គ្មានទីកន្លែងណាដែលមានមុខម្ហូបអាហារសម្បូរ ដូចនៅប្រទេសវៀតណាម” គេហទំព័រ CNNgo.com បានសរសេរអំពីប្រទេសវៀតណាមដូចខាងលើនេះ។ ហេតុនេះ រដ្ឋធានីហាណូយបានជ្រើសតាំងគឺមួយក្នុងដប់ទីកន្លែងដែលលក់ម្ហូបអាហារតាមផ្លូវប្រកបដោយចាប់ចិត្តបំផុត នៅអាស៊ី។ ក្នុងឋានសួគ៍ម្ហូបអាហារលក់តាមផ្លូវ ហ្វឺហាណូយបានជាប់លំដាប់លេខមួយក្នុងបញ្ជីបណ្តាបណ្តាម្ហូបអាហារនេះ។

តាមការជ្រើសរើសរបស់គ្រឹះស្ថានបោះពុម្ភសៀវភៅទេសចរណ៍ល្បឺឈ្មោះ -  Lonely Planet ហ្វឺហាណូយជាប់ក្នុងបញ្ជីម្ហូបអាហារឈ្ងុយឆ្ងាញ់បំផុតចំនួន ២០ មុខ ក្នុងចំណោមម្ហូបអាហារទាំង ៥០០ មុខ លើពិភពលោក។

ចំពោះអ្នកនិពន្ធ ថាចឡាម (Thach Lam) បានសន្និដ្ឋានថា  “ហ្វឺហាណូយគឺជាម្ហូបពិសេសនៃរដ្ឋធានីហាណូយ។ មិនត្រឹមតែរដ្ឋធានីហាណូយលក់មុខម្ហូបនេះទេ ប៉ុន្តែហ្វឺហាណូយមានរសជាតិឈ្ងុយឆ្ងាញ់បំផុត"។ ហ្វឺឆ្ងាញ់បំផុតដែលបានដាំតាមរបៀបប្រពៃណី។  ហ្វឺបានលក់នៅទូទាំងប្រទេសវៀតណាម ប៉ុន្តែហ្វឺហាណូយបានចាត់ទុកជាហ្វឺឆ្ងាញ់បំផុត។



ហ្វឺសាច់គោហាណូយល្បឺឈ្មោះលើទូទាំងពិភពលោក។

 

ហ្វឺបានចាត់ទុកដូចជាមុខម្ហូបឈ្ងុយឆ្ងាញ់បំផុត ក្នុងចំណោមបណ្តាប្ហូបអាហារវៀតណាម ចាប់ពីឆ្អឹង សាច់ ខ្ទឹម គ្រឿងផ្សំ រហូតដល់នំហ្វឺធ្វើពីអង្ករដែលជាភាពពិសេសនៃខឿនកសិកម្មដាំស្រូវទឹក។


អាសយដ្ឋានមួយចំនួនដែលភ្ញៀវអាចមកនិងពិសាហ្វឺហាណូយ៖

ហ្វឺ បាតដាន  (Bat Dan) -  ៤៩ វិថីបាតដាន (Bat Dan)
ហ្វឺ ធីន (Thin)  -  ១៣ វិថី ឡឌូក (Lo Duc)
ហ្វឺ លី គ្វឹកសឺ (Ly Quoc Su) -  ១០ វិថី លីគ្វឹកសឺ (Ly Quoc Su)


អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង

 

បណ្តាអត្ថបទបានផ្សាយ