• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហ្វីលីពីនចាប់ជនសង្ស័យដែលចាប់ពង្រត់សមាជិកនាវិកវៀតណាម


 ហ្វីលីពីនចាប់ជនសង្ស័យដែលចាប់ពង្រត់សមាជិកនាវិកវៀតណាម (internet)

កងកម្លាំង ប៉ូលីសហ្វីលីពីនបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់នៃក្រុម​ឧទ្ទាមឥស្លាម Abu Sayyaf ដែល​ទាក់​ទិន​​នឹង​ករណី ចាប់​ពង្រត់នាវិក​​វៀតណាម។ មេដឹកនាំកងកម្លាំង ប៉ូលី​សខេត្ត​កោះ  Basilan ចំណុះ Mindanao  Nixon Muksan បាន​ឲ្យដឹងថាជន​សង្ស័យទាំងនេះត្រូវបាន ចាប់ខ្លួនក្នុងការវាយ​ឆ្មក់នាយប់​ថ្ងៃទី ១៧ ខែក​ក្ដដា នៅ ទីក្រុង Lam​itan។ តាមការ​ស៊ើបអ​ង្កេត ជនសង្ស័យទាំង ៤ នាក់នេះ​បាន​ចូលរួមក្នុង​ករណីប្លន់​នាវាដឹកទំនិញ នាថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៦ និងចា​ប់ពង្រត់សមាជិកនាវិកវៀតណាម​ ចំនួន ៦ នាក់។

នាថ្ងៃទី២២ ខែមិថុនា កន្ល​ងទៅ ពលរដ្ឋវៀតណាមលោក​ Hoang Vu ជាសមាជិកនាវិកក្នុងនាវា ​Royal ដែលត្រូវ​ចាប់​ពង្រត់​នាខែវិច្ឆិកា​ ឆ្នាំ២០១៦ ត្រូវបា​នដោះលែងឲ្យវិលត្រឡប់មកវៀ​តណា​មវិ​ញ។ ខណៈ​ដែលពល​រដ្ឋវៀត​ណាម​ពីរនាក់​ទៀត​ ត្រូវក្រុមភេរ​វកម្ម ​Abu Sayyaf ​បានសម្លាប់​កាល ពីថ្ងៃទី៥ ខែកក្ដដា​៕​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top