06/02/2020 00:01 GMT+7 Email Print Like 0

ហូបនំបុ័ងនៅហាងនំប៉័ង ២៥

នំប៉័ងគឺជាមុខម្ហូបដែលអ្នកទេសចរចូលចិត្តខ្លាំងណាស់ នៅ​ពេលមករដ្ឋធានីហាណូយ (Ha Noi)។ នៅទីនេះមានហាងនំប៉័ង​ឈ្ងុយឆ្ងាញ់​និងល្បីឈ្មោះ ៗ ជាច្រើន និង​មាន​តម្លៃពី​សមរម្យរហូតដល់ថ្លៃ។ ជាពិសេសហាងនំប៉័ង ២៥ គឺ ជាកន្លែងដែលភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់ មក​និងងហូបនំប៉័ងដែលមានរសជាតិពិសេស​របស់ប្រជាជន​ហាណូយ(Ha Noi)

ពេលអានព័ត៌មានលើបណ្តាញអ៊ីនធើណិត ខ្ញុំបានឃើញនូវការវាយតំលៃខ្ពស់របស់អ្នកដែលធ្លាប់ហូបនំប៉័ងនៅហាងនំប៉័ងទី ២៥។ ដោយការចង់ដឹងអំពីរស់ជាតិនំប៉័ងលក់នៅហាងនេះ ខ្ញុំក៏សំរេចចិត្តមកនិងទិញ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ ពីព្រោះក្នុង រយៈពេលជាង ២ ម៉ោងអង្គុយនៅក្នុងហាងនេះ ភ្ញៀវភាគច្រើនដែលមកទិញនំប៉័ងគឺភ្ញៀវបរទេស។

លោកស្រី Malan ភ្ញៀវទេសចរម្នាក់បានរំលែកថា៖“ ពេលខ្ញុំមកដល់រដ្ឋធានីហាណូយ (Ha Noi) ខ្ញុំបានរកឃើញព័ត៌មានអំពីទីកន្លែងទេសចរនិងម្ហូបអាហារពិសេសនៅរដ្ឋធានីលើគេហទំព័រTripAdvisor ។ មានព័ត៌មានជាច្រើនដែលឧទ្ទេសនាមនូវហាងនំប៉័ងនេះ។  នេះជាលើកដំបូងដែលខ្ញុំហូបនំប៉័ងនៅផ្លូវបុរាណនៃរដ្ឋធានីហាណូយ (Ha Noi) ខ្ញុំឃើញថានំប៉័ងលក់នៅទីនេះឆ្ងាញ់ជាងនំប៉័ងលក់នៅទីកន្លែងផ្សេងៗ ដែលខ្ញុំធ្លាប់ហូប។ លើសពីនេះទៅទៀតម្ចាស់ហាងបានណែនាំខ្ញុំឱ្យជ្រើសរើសរសជាតិនំប៉័ងណាឆ្ងាញ់ផាងគេ” ។

 


ហាងនំប៉័ងទី ២៥ស្ថិតនៅ វិថីហាងកា (Hang Ca) ដែលលក់នំប៉័ងជាមុខម្ហូបដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរនៅពេលមកទស្សនាទីក្រុងហាណូយ(Ha Noi)។


គ្រឿងផ្សំត្រូវបានធានាអនាម័យនិងសុវត្ថិភាពម្ហូបអាហារ មុនពេលយកទៅលក់។


គ្រឿងផ្សំសំបួរបែបដាក់បញ្ជូលជាមួយនំប៉័ង ដែលក្លាយទៅជាកត្តាមួយទាក់ទាញភ្ញៀវទេចរមកនិងហូបនំប៉័ង។


នំប៉័ងលក់នៅហាង ២៥ បានជូនដល់ភ្ញៀវអន្តរជាតិ។


ទីស្ថាននៃហាងនំប៉័ង ២៥ បានតុបតែង ប្រកបដោយវប្បធម៌ហាណូយ (Ha Noi)។


នំប៉័ងឆ្ងាញ់របស់ហាងនំប៉័ង ២៥ ស្ថិតនៅវិថីហាងកា (Hang Ca)។
 

បើកលក់ក្នុងរយៈពេល ៥ ឆ្នាំ ជារាល់ថ្ងៃ ហាងនំប៉័ង ២៥ លក់ ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៩ យប់ ហាងលក់បាននំប៉័ងចំនួន ៣០០ ដើម ក្នុងមួយថ្ងៃ។ ភ្ញៀវរៀបជួរវែងនៅមុខហាងនេះ ដើម្បីបង្ហាញយ៉ាងច្បាស់លាស់នូវការទាក់ទាញរបស់ហាងនំប៉័ងនេះមិនតូចទេ។

នំបុ័ងទី ២៥៖
អាស័យដ្ឋាន៖ ២៥ វិថី ហាងកា (Hang Ca), ៦០ វិថី ឡូរ៉ែន (Lo Ren)
ទូរស័ព្ទ៖ ០៩៧ ៧៦៦ ៨៨ ៩៥
គេហទំព័រ៖ http://banhmi25.net/
Fanpage: https://www.facebook.com/banhmi25
/

លោក ដុង លីញភឿង (Dong Linh Phuong) - ម្ចាស់ហាងនំប៉័ង ២៥ បាននិយាយថា លោកជក់ចិត្តនឹងការធ្វើម្ហូបណាស់ ដូច្នេះលោកបានសម្រេចចិត្ត បើកហាងលក់នំប៉័ង។ ជាធម្មតាប្រជាជនរដ្ឋធានីចូលចិត្តហូបនំប៉័ងសាច់ក្រក ស៊ុតចៀន និងសាច់ ប៉ាតេ...ជាដើម។ ប៉ុន្តែនៅហាងនំប៉័ង ២៥ យើងបានដាក់បញ្ចូលនំប៉័ងស្នូលជាច្រើនមុខដែលឆ្លើយតបនឹងចំណូលចិត្តរបស់ភ្ញៀវនិមួយៗ។  ហើយលោកបានគិតថានោះគឺជាការទាក់ទាញដ៏សំខាន់របស់ភ្ញៀវបរទេសជាច្រើននាក់មកនិងហូបនំប៉័ងនៅហាងនេះ។.


តម្លៃនំប៉័ងចាប់ពី ២៥.០០០ ដុងដល់ ៣៥,០០០ ដុងមួយដើម ថែមទាំង ភ្ញៀវអាចជ្រើសរើសស្នូលតាមចំណូលចិត្ត ដូចជា៖ ចាប់ឆាយ ប៉ាតេ សាច់មាន់ សាច់ជ្រូកចៀន... សូម្បីតែមានស្នូលសម្រាប់អ្នកតែហូបបន្លែតែប៉ុណ្ណោះ។


លើសពីនេះទៀត ទីស្ថាននៃហាងនេះបានតុបតែងសមស្របនឹងភ្ញៀវអង្គុយនិងហូបនំប៉័ងផង អង្គុយលេងនិយាយាជាមួយមិត្តភក្តិ និងគយគន់ទេសភាពនៅវិថីបុរាណនៃរដ្ឋធានីហាណូយ (Ha Noi) ផង។


អត្ថបទ៖ង៉ឹនហា រូបថត៖ ខាញឡុង


បណ្តាអត្ថបទបានផ្សាយ