• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហាណូយចាប់ផ្តើមគំរោងការណ៍ដែលបំរើឲ្យឆ្នាំវៀតណាមជាប្រធានជាប្តូវែនរបស់អាស៊ាន ២០២០ និង Seagames លើកទី ៣១

នាព្រឹកថ្ងៃទី ២៩ ធ្នូ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីចាប់ផ្តើមដំណើរការសាងសង់ដំណាក់កាលទី ២ នៃគំរោងការណ៍កសាងស្ពានអាកាសនៅប្រសព្វចរាចរណ៍ An Duong – វិថី Thanh Nien។

ហាណូយចាប់ផ្តើមគំរោងការណ៍ដែលបំរើឲ្យឆ្នាំវៀតណាមជាប្រធានជាប្តូវែនរបស់អាស៊ាន ២០២០ និង Seagames លើកទី ៣១ (baogiaothong.vn)

នាព្រឹកថ្ងៃទី ២៩ ធ្នូ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីចាប់ផ្តើមដំណើរការសាងសង់ដំណាក់កាលទី ២ នៃគំរោងការណ៍កសាងស្ពានអាកាសនៅប្រសព្វចរាចរណ៍ An Duong – វិថី Thanh Nien។
ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានឲ្យដឹងថា៖ ដំណាក់កាលទី ១ នៃគំរោងការណ៍សាងសង់ស្ពានអាកាសនៅប្រសព្វចរាចរណ៍ An Duong – វិថី Thanh Nien ត្រូវបានដាក់ឲ្យដំណើរការចាប់ពីខែតុលាឆ្នាំ ២០១៨ ដែលរួមចំណែកជាជំហានៗសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរារណ៍នៅទីក្រុងហាណូយ។ ដំណាក់កាលទី ២ នៃគំរោងការណ៍គឺសំដៅតភ្ជាប់ព្រលានយន្តហោះអន្តរជាតិ Noi Bai ទៅដល់មជ្ឈមណ្ឌលទីក្រុងហាណូយ ដើម្បីបំរើឲ្យឆ្នាំវៀតណាមជាប្រធានប្តូរវែនរបស់អាស៊ាន ២០២០ និង Seagames លើកទី ៣១ ឲ្យបានទាន់ពេលវេលា។ គួរបញ្ចាក់ផងដែរថា ដំណាក់កាលទី ២ នៃគំរោងការណ៍មានប្រវែងប្រណាន ៣,៧ គីឡូម៉ែត្រ ដែលគ្រោងនឹងសម្រេចក្រោយ ១ ឆ្នាំនៃការសាងសង់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top