13/09/2020 22:27 GMT+7 Email Print Like 0

ស្លាកស្នាមវៀតណាមលើចរន្តរូបថត នៅប្រទេសបារាំង

នៅឆ្នាំ២០១០ ខ្ញុំមានកិត្តិយស បានសមាគមរូបថតគ្មានព្រំដែន - Image Sans Frontière (ISF) អញ្ជើញទៅប្រទេសបារាំង និពន្ធរូបថតនិងចូលរួមពិធីរូបថតនៅ La Gacilly (Festival Photo La Gacilly) តំបន់ Bretagne។ បើប្រៀបនឹងពិធីប្រគល់រង្វាន់ - បើកតាំងពិព័រណ៍ នៃការប្រឡងអន្តរជាតិដែលខ្ញុំធ្លាប់ចូលរួម ពិធីរូបថតនេះសម្បូរបែបជាង ជាមួយនឹងសកម្មភាពពិពិធដូចជា workshop នៃរូបថតសហសម័យ ជាភ្ញៀវកិត្តិយសដែលមានកម្រងរូបថតតាំងបង្ហាញនៅ festival ... ពេលវេលាតាំងពិព័រណ៍តែងបានអូសបន្លាយអំឡុង៣ខែ នារដូវប្រាំង។ បន្ទាប់មក រាល់ពេលមានឱកាសធ្វើដំណើរកម្សាន្តនៅលោកខាងលិច ខ្ញុំតែងជ្រើសយកពេលវេលាមានពិធីរូបថត ដែលកំពុងប្រព្រឹត្តទៅ។

ស្ទើរទាំងអស់រូបថតនៅប្រទេសបារាំង សុទ្ធតែ​យក​តាមបែប​ទម្រង់៖ ដងផ្លូវនីមួយៗ ជ្រុងនៃទីប្រជុំជន ជាតំបន់តាំងពិព័រណ៍ដោយឡែកមួយសម្រាប់ការបង្ហាញនូវកម្រងរូបថតពណ៌ ឬសខ្មៅខ្នាតធំ ទាំងនេះតែងមានមណ្ឌលសក្តិសមដោយឡែកមួយសម្រាប់រូបថត ដែលបានថតចាប់ពីសតវត្សរ៍ទី១៩ - ២០ ឧទ្ទេសនាមទូទៅអំពីប្រវត្តិអភិវឌ្ឍន៍នៃរូបថត។

ដើមឆ្នាំ២០២០ លោកស្រី Sophie Pouillon  ប្រធានក្រុមប្រឹក្សាភិបាល ISF  សំណើឱ្យខ្ញុំផ្ញើរូបថតចូលរួមពិធីចរន្តរូបថត - Chemins de Photos នៅក្រុង L’Aude តំបន់ខាងត្បូងប្រទេសបារាំង រៀបចំដោយ Association D119 ។ ពិតហើយ ចំពោះអ្នកថតរូប នរណាម្នាក់ក៏ប្រាថ្នាចង់បានចូលរួមព្រឹត្តិការណ៍នេះម្តងដែរ ខ្ញុំបានផ្ញើកម្រងរូបថតចំនួនពីរ "ចាប់បាល់លើភក់” និង “ពិធីចម្រើនវ័យចង្កៀង១២” ប៉ុន្តែគ្មានសង្ឃឹមទទួលបានរង្វាន់ប៉ុន្មានដែរ តែលទ្ធផលហួសពីការស្មាន់៖ កម្រងរូបថតទាំងពីរ សុទ្ធតែបានជាប់ចំណាតថ្នាក់ក្នុងចំណោម១០លើកម្រងរូបថតចំនួន១៥០ តាមលក្ខន្តិកៈនៃគណៈកម្មការរៀបចំ ប្រសិនបើអ្នកនិពន្ធមានច្រើនកម្រងរូបថតទទួលបានពិន្ទុខ្ពស់ គឺតាំងបង្ហាញកម្រងរូបថត ដែលមានពិន្ទុខ្ពស់បំផុតតែប៉ុណ្ណោះ ម្លោះហើយ “ចាប់បាល់លើភក់” ជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោមកម្រងរូបថតចំនួន១៥០ ដែលបានជ្រើសរើសតាំងបង្ហាញ។











ពិធីរូបថត La Gacilly តំបន់ Bretagne ទាក់ទាញភ្ញៀវកុះករអញ្ជើញមកទស្សនាស្វែងយល់។ រូបថត៖ លី ហ្វាងឡុង








កម្រងរូបថត “ចាប់បាល់លើភក់” បានតាំងបង្ហាញ នៅពិធីចរន្តរូបថត តំបន់ Bretagne ។ រូបថត៖ លី ហ្វាងឡុង
 

ឆ្នាំនេះជាមួយនឹងប្រធានបទ Scènes de vies –  រឿងរ៉ាវជីវិត កម្រងរូបថតជិត៥០ បានតាំងបណ្តោយនៅតាមខ្នងខ្ពង់រាប ឆ្លងកាត់ភូមិបុរាណ ដោយមានកាំ៤០គីឡូមែត្រ ពីកើតទៅលិច។

តាំងពិព័រណ៍រូបថតនៅក្រៅលំហំអាកាស ជាទម្លាប់សកម្មភាពវប្បធម៌នៃជនជាតិប្របារាំង ម្លោះហើយទោះបី កំពុងមានវិបត្តិកូវិដ - ១៩ ក៏ដោយ ក្រោយពី១ខែបង្អាក់ដំណើរការ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ពិធីចរន្តរូបថត – Chemins de Photos តែងកើតឡើងដោយហោឡារឹក ហើយបានទូរទស្សន៍ផ្សាយផ្ទាល់នៅលើវ៉ែបសាយ http://www.cheminsdephotos.com/  និងតាមរយៈសៀវភៅរូបថតអនឡាយ៖ https://fr.calameo.com/read​/0043228906fce8dd9bb2a​។

បន្ទាប់ពី១០ឆ្នាំ ដើរតាមសកម្មភាពនេះ ចុងក្រោយខ្ញុំមានមាគ៌ាមួយសម្រាប់ខ្លួនឯង៕

អនុវត្ត៖ លី ហ្វាងឡុង

បណ្តាអត្ថបទបានផ្សាយ