• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានភាពជំងឺរាត្បាតកូវីដ ១៩ នៅវៀតណាម


សកម្មភាពពិនិត្យសុខភាព (រូបថត៖ TTXVN)
 

នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺ កូវីដ ១៩ សរុបចំនួន ១.០៩៦ នាក់។ ដូច្នេះ ក្នុងរយៈពេល ៣២ ថ្ងៃជាប់ៗគ្នា គ្មានករណីឆ្លងជំងឺក្នុងសហគមន៍ឡើយ។ ក្នុងរយៈពេលចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែតុលាអាជ្ញាធរ វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអឺរ៉ុប និងអាហ្វ្រិកនិងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមបានរួមសហការជាមួយអាជ្ញាធរនៃប្រទេសសាមីដើម្បីរៀបចំជើងហោះហើរ ជូនពលរដ្ឋវៀតណាម ចំនួន ៣៤០ នាក់ ឲ្យវិលត្រឡប់មកកាន់ប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលបានបញ្ចប់វគ្គសិក្សា មានទិដ្ឋាការផុតកំណត់ មានការលំបាកក្នុងការស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានបិទទ្វារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ មនុស្សដែលមានជំងឺធ្ងន់ធ្ងរ អ្នកមានជំងឺរាំរ៉ៃប្រចាំកាយ  អ្នកធ្វើទេសចរណ៍ និងបំពេញការងារដែលត្រូវជាប់គាំង។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Van Don មកអ្នកដំណើរទាំងអស់ត្រូវស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កប្រមូលផ្តុំគ្នា តាមបទប្បញ្ញត្តិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top