28/05/2020 16:25 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងជួយឧបត្ថម្ភដល់ប្រជាជននៅប្រទេសសាមីក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19

នាថ្ងៃទី២៦ ឧសភា ស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូងបានប្រគល់អំណោយឧបត្ថម្ភការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតសកល Covid-19 ជូនចំពោះតំណាងខ័ណ្ឌ Mbizana ចំណុះខេត្ត Eastern Cape ជាតំបន់មួយ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារ Covid-19។ 

ស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូងប្រគល់អំណោយឧបត្ថម្ភការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតសកល Covid-19 ជូនចំពោះតំណាងខ័ណ្ឌ Mbizana។ (រូបថត៖ TTXVN)



អំណោយឧបត្ថម្ភលើកនេះរួមមានចំណីអាហារដោយមានបរិមាណធំនិងឧបករណ៍បង្ការវីរុស SARS-CoV-2។ លោកឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង Hoang Van Loi បានសម្ដែងនូវជំនឿជាក់ថា ប្រជាជនខ័ណ្ឌ Mbizana និយាយដោយឡែកនិងអាហ្វ្រិកខាងត្បូងនិយាយរួមនឹង ជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះយ៉ាងឆាប់ៗ។

ជាការឆ្លើយតប អភិបាលខ័ណ្ឌ Mbizana លោកស្រី Daniswa Mafumbatha បានថ្លែងអំណរគុណចំពោះកាយវិកាដ៏ថ្លៃថ្លារបស់កម្មាភិបាល ទាំងអស់នៃស្ថានទូតវៀតណាមចំពោះប្រជាជននៅខ័ណ្ឌ Mbizana និយាយដោយឡែកនិងប្រទេសអាហ្វ្រិកខាងត្បូងនិយាយរួម។ លោកស្រីក៏បានអះអាងដែរថា វៀតណាមជាគំរូដ៏ឆ្នើមក្នុងការងារបង្ការទប់ស្កាត់ជំងឺ Covid-19 ដែលប្រទេសផ្សេងៗជាច្រើនត្រូវការសិក្សារៀនសូត្រ ព្រមទាំងសម្ដែង នូវគោលបំណងចង់ឲ្យវៀតណាមចែករំលែកបទពិសោធន៍ជាមួយអាហ្វ្រិកខាងត្បូងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ