ព័ត៌មាន
ស្ថានទូតនិងសហគមន៍ជនវៀតណាមនៅកម្ពុជាចែករំលែកជាមួយអាណិកជនបន្ទាប់ពីករណីគ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ
នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីបានជ្រាបនូវករណីគ្រោះអគ្គិភ័យកើតមានឡើងព្រឹកព្រលឹមថ្ងៃដដែលនៅរាជធានីភ្នំពេញ (កម្ពុជា) បណ្តាលឲ្យឆេះផ្ទះនិងបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួរសារចំនួន៦៧គ្រួសារ ក្នុងនោះភាគច្រើនគឺជនកម្ពុជាដើមកំណើតវៀតណាមនោះ ស្ថានទូតវៀតណាមសមាគមខ្មែរ-វៀតណាមនិងសហគ្រាសវៀតណាមមួយចំនួនដែលកំពុងមានសកម្មភាពនៅកម្ពុជា បានទៅសាកសួរសុខទុក្ខនិងជួយឧបត្ថម្ភចំពោះគ្រួសារទទួលរងការខូចខាត។
ប្រជាជនកំពុងប្រមូលទ្រព្យនៅសេសសល់ (រូបថតៈ TTXVN)
អញ្ជើញថ្លែងមតិក្នុងការសួរសុខទុក្ខចំពោះគ្រួសារដែលរងការខូចខាតដោយគ្រោះអគ្គិភ័យនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា នឹងបន្តស្នើឲ្យរដ្ឋអំណាចតំបន់ឲ្យផ្តោតការយកចិត្តទុកដាក់ថែមទៀតនិងបង្កលក្ខណៈងាយស្រួល ដើម្បជួយឲ្យបងប្អូនស្ថិរភាពជីវភាពរស់នៅ។
ស្ថានទូតនិងអង្គភាពទាក់ទិននានានឹងបន្តកៀងគរអ្នកជួយឧបត្ថម្ភឲ្យមានវិធានការជួយឧបត្ថម្ភជាក់ស្តែង ជួយឲ្យបងប្អូនជំនះពុះពារនូវការលំបាកយ៉ាងឆាប់ៗ។
ធ្វើការចែករំលែកនិងលើកទឹកចិត្តចំពោះគ្រួសាររងការខូចខាត ឯកអគ្គរដ្ឋទូត លោក Vu Quang Minh តំណាងសមាគមខ្មែរ-វៀតណាមនិងតំណាងក្រុមហ៊ុននានានៅកម្ពុជាបានប្រគល់ប្រាក់ឧបត្ថម្ភបន្ទាន់ដំបូង សំដៅជួយឲ្យបងប្អូនឆ្លងកាត់ក្តីលំបាកចំពោះមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម