30/11/2020 09:56 GMT+7 Email Print Like 0

ស្តារវិស័យទេសចរណ៍ជាតិដោយឆ្ពោះទៅទេសចរណ៍ក្នុងស្រុក

ដោយប្រធានបទ “មានការតភ្ជាប់ មានសកម្មភាពនិងការអភិវឌ្ឍន៍” សន្និសីទទូទាំងប្រទេសស្តីពីវិស័យទេសចរណ៍បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុង Hoi An ខេត្ត Quang Nam។

ឆ្នាំ ២០២០ នេះ ដោយសារការរីករាលដាលនៃកូវីដ ១៩ ហេតុដូច្នេះ ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀត ណាមមានត្រឹមតែ ៣,៧ លាននាក់ប៉ុណ្ណោះ ដែលបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើវិស័យទេសចរ ណ៍ ហើយទាមទារឱ្យផ្នែកទេសចរណ៍ទាំងមូលត្រូវមានវិធានការឆ្លើយតបទាន់ពេលវេលា។ យោងតាមលោក Tran Trong Kien សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីបានលើកឡើងថា ដំណោះស្រាយស្តារវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន គួរតែផ្តោតលើការធ្វើអាជីវកម្មទីផ្សារក្នុងស្រុក ខណៈពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងយ៉ាងល្អនៅក្នុងសហគមន៍។ លោក Tran Trong Kien ឲ្យដឹងថែមទៀតថា៖  “ត្រូវបង្កើនដំណោះស្រាយដើម្បីជំរុញតម្រូវការទេសចរណ៍ឆ្ពោះទៅទីផ្សារក្នុងស្រុកធានាសុវត្ថិភាពសម្រាប់ការធ្វើដំណើររបស់ប្រជាជនវៀតណាម កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងកាត់បន្ថយការចំណាយ ៥០ ភាគរយរហូតដល់ចុងឆ្នាំ ២០២១។ សារ “ប្រទេសវៀតណាមមានសុវត្ថិភាព ធ្វើទេសចរណ៍ក្នុងស្រុកគឺស្នេហាជាតិ” គឺចាំបាច់ត្រូវផ្សព្វផ្សាយបន្តដល់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ត្រូវបង្កើនរៀបចំព្រឹត្តិការណ៍វប្បធម៌កីឡា ជាពិសេស នៅតាមទីក្រុងធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក”។

ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមក៏បានផ្តល់ជូននូវដំណោះស្រាយជាច្រើន ដែលជម្រុញអោយមូលដ្ឋានអភិវឌ្ឍផលិតផលប្រចាំតំបន់ និងបង្កើនគុណភាពផលិតផលសមរម្យសម្រាប់ផ្នែកទីផ្សារនីមួយៗ។ ទន្ទឹមជាមួយគ្នានោះ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានស្នើរឲ្យរដ្ឋាភិបាលបន្តមានគោលនយោបាយគាំទ្រផ្នែកទេសចរណ៍ អាជីវកម្មទេសចរណ៍និងកម្មករដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ឱ្យបានឆាប់ៗ ដើម្បីស្តារប្រតិបត្តិការរបស់ពួកគេឡើងវិញ។  លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានឲ្យដឹងថា៖ “ដើម្បីស្តារនិងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នាពេលខាងមុខ ផ្នែកទេសចរណ៍បន្តការប្តេជ្ញាអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា ពោលគឺបង្ការទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពនិងអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និរន្តរភាពឆ្ពោះទៅរកការបញ្ចប់គោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ក្លាយជា វិស័យសេដ្ឋកិច្ចឈានមុខគេ។ យ៉ាងណាមិញ ត្រូវវិនិយោគលើការអភិវឌ្ឍផលិតផល កែលំអរភាពប្រកួតប្រជែងសម្រាប់ផ្នែកទេសចរណ៍ រៀបចំរចនាសម្ព័ន្ធទីផ្សារទេសចរណ៍ឡើងវិញ និងបន្តជំរុញកំណើនឲ្យវិលត្រឡប់មកវិញនាពេលឆាប់ៗនេះ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ