សិក្ខាសាលាវិទ្យាសាស្រ្ត “សំបុត្រនាសម័យសង្គ្រាមវៀតណាម”
“សំបុត្រនាសម័យសង្គ្រាមវៀតណាម” គឺជាសៀវភៅលេចធ្លោមួយក្បាល ដែលស្ថិតនៅក្នុងទូសៀវភៅ របស់អ្នកអក្សរសាស្រ្តវរសេនីយ៍ឯក Dang Vuong Hung។ សៀវភៅនេះទើបនឹងត្រូវបានលើកតម្កើងក្នុងការជូនរង្វាន់ដ៏ធំរំលឹកខួបលើកទី៧០ ទិវាយុទ្ធជនពិការយុទ្ធជនពលីវៀតណាម ថ្ងៃទី២៧ ខែកក្កដា។ នេះជាស្នាដៃមានលក្ខណៈមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ហើយរីកសាយ ភាយដល់ជំនាន់យុវវ័យវៀតណាមទៀតផង។
សៀវភៅ“សំបុត្រនាសម័យសង្គ្រាមវៀតណាម” គឺជាលទ្ធផលនៃការចលនាស្រាវជ្រាវរៀប រៀងនិងបោះពុម្ភផ្សាយប្រជុំសៀវភៅ” សំបុត្រនិងទិនានុលេខក្នុងសម័យសង្គ្រាមវៀត ណាម” ដែលបានអនុវត្តអស់រយៈពេល១០ឆ្នាំដែលចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៥ក្នុងឱកាសរំលឹកខួបលើទី៣០នៃទិវារំដោះភូមិភាគខាងត្បូងឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា)។ សៀវភៅ“សំបុត្រនាសម័យសង្គ្រាមវៀតណាម” បានប្រមូលផ្ដុំសំបុត្រចំនូន៣០០ របស់មនុស្សចំនួន១២៧នាក់ ដែលជាប្រធានរដ្ឋ កម្មករកសិករ កងទ័ព យុវជនស្ម័គ្រចិត្តជាដើម។ គេមានចំណុចមួយ ដូចគ្នានោះគឺសុទ្ធតែបានរស់នៅ និងធ្វើការតស៊ូក្នុងសង្គ្រាម។ អ្នកអក្សរសាស្រ្តវរសេនីយ៍ឯក Dang Vuong Hung បានរៀបរាប់ថា
“នាឆ្នាំ២០០៤ មានអ្នកស្រាវជ្រាវជាជនជាតិអាមេរិកមួយរូប មកកាន់វៀតណាមដើម្បី សំរិតសំរាំងសំបុត្រក្នុងសម័យសង្គ្រាមហើយគាត់មករកខ្ញុំ។ បន្ទាប់នោះ ខ្ញុំមានគំនិតបំផុសឡើងនូវការស្រាវជ្រាវសំបុត្រនិងឯកសារក្នុងសង្គ្រាមវៀតណាមមួយ។ ក្នុងរយៈពេលដ៏ខ្លីមួយបានមានសំបុត្ររួមជាមួយសៀវភៅកត់ចំណាំនិងទិនានុលេខរាប់ហ្មឺនក្បាលបានផ្ញើជូនមកខ្ញុំ។ អ្នកសរសេរសំបុត្រស្ទើតែទាំងអស់ បានស្លាប់ហើយឯកសារទាំងនេះគឺដោយសារសាច់ញាតិរបស់គេផ្ញើមកជូនខ្ញុំ។”
ក្នុងសង្គ្រាមទាំងពីរលើកប្រឆាំងអាណានិគមនិយមបារាំង និងចក្រពតិ្តអាមេរិកសង្គ្រោះជាតិ មានសំបុត្រជាច្រើនសន្ធឹកសន្ធាប់ត្រូវបានផ្ញើពីសមរភូមិក្រោយទៅសមរភូមិមុខ។ នេះជាប្រភពឯកសារដ៏សំបូរបែបនិងរស់រវើកបញ្ជាក់ ពីការតស៊ូការពារប្រទេសជាតិដ៏អង់អាចក្លា ហានគួរឲ្យមោទនៈរបស់ប្រជាជាតិវៀតណាម។ អ្នកស្រាវជ្រាវប្រវតិ្តសាស្រ្តលោក Duong Trung Quoc បានថ្លែងថា
“ប្រវតិ្តសាស្រ្តគឺដោយសារមនុស្សលោកធ្វើឡើង។ ហេតុនេះហើយទោះបីសំបុត្រជាក្រដាសស្ដើងៗក្ដីតែវាបែរជាមានអត្ថន័យដ៏ធំធេងទៅវិញ។ តាមរយៈសំបុត្រទាំងនោះយើងអាចមើលឃើញនូវសម័យកាលប្រវតិ្តសាស្រ្តមួយ បានកន្លងផុតទៅ។ តំលៃទាំងនោះបានរីកសាយភាយយ៉ាងខ្លាំងដល់ជំនាន់យុវជន”។ “សំបុត្រនាសម័យសង្គ្រាមវៀតណាម” ផ្ទុកនូវរឿងរ៉ាវជាច្រើនគួរឲ្យរំជួលចិត្ត។ នោះគឺ មនោសញ្ចេតនារវាងគូស្រករ រវាងសមាជិកក្នុងគ្រួសារ ឬមនោសញ្ចេតនាសមមិត្តនិងយុទ្ធមិត្ត។ សំបុត្រទាំងនេះឆ្លុះបញ្ចាំងពីភាពកាចសាហាវនៃសង្គ្រាម ស្មារតីប្រយុទ្ធអង់អាចក្លាហាន ប្ដូរផ្ដាច់របស់កងទ័ពនិងប្រជាជនវៀតណាមដើម្បីឯករាជ្យសេរីភាពនៃប្រទេសជាតិ។ សំបុត្រនានាក៏បង្ហាញឲ្យឃើញនូវការជឿជាក់ទៅលើជ័យជម្នះ និងបំណងប្រាថ្នាសន្តិភាពរបស់ប្រជាជាតិវៀតណាមផងដែរ។ ឧត្តមសេនីយ៍ត្រី Phan Van Lai វីរជនកងកំលាំងប្រដាប់អាវុធប្រជាជនបានរៀបរាប់ថា
“បងប្អូនយើងខ្ញុំនៅវាលប្រយុទ្ធពេល ទទួលបានសំបុត្រពីប្រពន្ធកូនម្ដងៗ គឺតែងស្រក់ទឹកភ្នែក។ យើងខ្ញុំរំជួលចិត្ត នឹកនា អាណិតគ្រួសារខ្លាំងណាស់។ តែយើងខ្ញុំត្រូវទុកចោលអ្វីៗទាំងអស់ដើម្បីធ្វើការប្រយុទ្ធប្រឆាំងស្រូវសិន”។
អាចនិយាយបានថាសៀវភៅ“សំបុត្រនាសម័យសង្គ្រាមវៀតណាម” បានជះឥទ្ធិពលទូលំទូលាយជ្រៅជ្រះនិងយូរអង្វែងក្នុងជីវភពរស់នៅរបស់ប្រជាជន រួមចំណែកសកម្មទៅក្នុងបុព្វហេតុកសាងការពារមាតុភូមិ អប់រំជំនាន់វ័យក្មេងពីប្រពៃណីបដិវត្តន៍ របស់ប្រជាជតិទាំងមូល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម