• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគនៅតែជាលំហូរនៃកិច្ចសហប្រតិបត្តិការ APEC


អង្គប្រជុំក៏បានឯកភាពទាំងស្រុងចំពោះអាទិភាពសហប្រតិបត្តិការ
ចំនួន៤សម្រាប់ឆ្នាំ APEC ២០១៧ (រូបថតៈChâu Anh/VOV)

នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ សន្និសីទបណ្តាមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (ហៅកាត់ថា SOM ១) បានបើកសម័យបិទកិច្ចប្រជុំនៅទីក្រុង​Nha Trang ខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម។​ អស់រយៈពេល២ថ្ងៃដំណើរសកម្មភាពអង្គប្រជុំបានស្រុះចិត្តគំនិតខ្ពស់ចំពោះ ការរក្សាតួនាទីរបស់ APEC ដែលជាយន្តការនាំមុខក្នុង​ការចងសម្ព័ន្ធសេដ្ឋកិច្ចនិងនាំមុខក្នុងការដោះស្រាយរាល់ការសាកល្បងសកលតាមរយៈការជម្រុញបំ​ពេញ​ឲ្យបានសម្រេចនូវគោលដៅ Bogor នាឆ្នាំ ២០២០ និងបង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ជាដើម។

អង្គប្រជុំក៏បានឯកភាពទាំងស្រុងចំពោះអាទិភាពសហប្រតិបត្តិការចំនួន ៤ សម្រាប់ឆ្នាំ APEC ២០១៧។​នោះគឺជម្រុញកំណើននិរន្តរភាព ច្នៃប្រឌិតនិង គ្របដណ្តប ជម្រុញការចងសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់យ៉ាងស៊ីជម្រៅ លើកកំពស់ សមត្ថភាពប្រកួតប្រជែងនិងការច្នៃប្រឌិតរបស់សហគ្រាសធុនតូចនិងមធ្យម លើកកំពស់សន្តិសុខស្បៀងអាហារនិងកសិកម្មនិរន្តរភាពបន្សាំនឹងបម្រែបម្រួលអាកាសធាតុ។ តំណាងទាំងអស់ក៏បានឯកភាពលើកម្មវិធីសកម្មភាពរបស់ឆ្នាំ APEC ២០១៧ទាំងស្រុង។

លទ្ធផលនៃ SOM ១នេះបានសរឲ្យឃើញថា​ កិច្ចសហប្រតិបត្តិការចងសម័្ពន្ធ សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគបន្តជាលំហូរគោលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top