18/11/2021 09:07 GMT+7 Email Print Like 0

សេតវិមានប្រកាសអំពីខ្លឹមសារនៃកិច្ចប្រជុំកំពូលអាមេរិក-ចិន តាមអនឡាញ

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងហាណូយ) បានបើកកិច្ចប្រជុំតាមអនឡាញក្នុងរយៈពេល ៣ ម៉ោងកន្លះ។

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping (ប្រភព៖ Reuters)

យោងតាមព័ត៌មានពីសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping បានធ្វើការពិភាក្សាអំពីលក្ខណៈស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសារៈសំខាន់នៃការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយមានការទទួលខុសត្រូវ។ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តតស៊ូដើម្បីផលប្រយោជន៍ និងតម្លៃរបស់ខ្លួន ហើយនឹងរួមជាមួយបណ្ដាដៃគូនិងសម្ព័ន្ធមិត្ត ដើម្បីធានារាល់បញ្ញត្តិនៃសតវត្សរ៍ទី ២១ ដោយជំរុញប្រព័ន្ធអន្តរជាតិប្រកបដោយសមភាព បើកចំហ និងសេរីភាព។ សហរដ្ឋអាមេរិកបានផ្តល់អាទិភាពលើការវិនិយោគក្នុងស្រុកក្នុងរយៈពេលវែង ខណៈពេលដែលរួមជាមួយបណ្ដាដៃគូ និងសម្ព័ន្ធមិត្តបរទេសឆ្លើយតបនឹងបញ្ហាប្រឈមនៃសម័យកាល។

លោកប្រធានាធិបតីអាមេរិក Biden ក៏បានលើកឡើងពីការព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅក្នុងតំបន់ Xinjiang ទីបេ និងហុងកុង កីដូចជាបញ្ហាសិទ្ធិមនុស្ស។ លោកប្រធានាធិបតី Biden ក៏បានសង្កត់ធ្ងន់លើតម្រូវការ ការពារពលករ និងផ្នែកឧស្សាហកម្មអាមេរិក ចំពោះសកម្មភាពសេដ្ឋកិច្ច ពាណិច្ជកម្មដោយវិសមភាពរបស់ចិន ព្រមទាំងសារៈសំខាន់នៃតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ដោយសេរីភាព បើកចំហនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ចំពោះវិបុលភាពរបស់តំបន់។ ទាក់ទងនឹងបញ្ហាតៃប៉ិ-ចិន លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែបន្តសន្យាចំពោះគោលនយោបាយ "ចិនតែមួយ" ព្រមទាំងបានឲ្យដឹងថា សហរដ្ឋអាមេរិកប្រឆាំងយ៉ាងខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងដោយឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាព ឬរារាំងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ