28/07/2019 11:08 GMT+7 Email Print Like 0

សេដ្ឋកិច្ចអាមេរិកមានកំណើនយឺតបន្តិចក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩


 សកម្មភាពនៅកំពុងផែមួយនៅសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)
 

 ទោះជាយ៉ាងណាក៏ដោយអត្រាកំណើននេះនៅតែខ្ពស់ជាងការប៉ាន់ស្មាន របស់ក្រុមអ្នកវិភាគ ១,៨% ដោយ​សារ​តម្រូវ​ការទិញ​ រថយន្ត ស្បៀងអាហារ និងសំលៀកបំពាក់រ​បស់អតិថិជន​បាន​កើន​ឡើង។
 
នាថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៩ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា៖ ក្នុងត្រី​មាស​ទី​ ២ កន្លងទៅ សេដ្ឋកិច្ចអាមេរិកទទួលបានកំណើនយឺតបន្តិច ដោយសារសកម្មភាពផលិតកម្ម និងការ​នាំចេញ​បាន​ធ្លាក់ចុះ។ ជាក់ស្ដែង កំណើននៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិចបានធ្លាក់ចុះពី៣,១% ក្នុងត្រីមាសទី​ ១ ឆ្នាំ ២០១៩ មកនៅត្រឹម ២,១% ក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩។
 
ទោះជាយ៉ាង​ណាក៏ដោយអត្រាកំណើននេះនៅតែខ្ពស់ជាងការប៉ាន់ស្មាន របស់ក្រុមអ្នកវិភាគ ១,៨% ដោយ​សារ​តម្រូវ​​ការ​ទិញ រថយន្ត ស្បៀងអាហារ និងសំលៀកបំពាក់របស់អតិថិជនបានកើនឡើង។
 
ក្នុងរបាយ​ការណ៍នេះ ក្រុមមន្ត្រីអាមេរិកក៏បានបន្ថយអត្រាកំណើន  GDP របស់អាមេរិក ក្នុងទូទាំងឆ្នាំ ២០១៨ ចុះមក​ ២,៥%។ ទិន្នន័យថ្មីៗទាំងនេះបានសរឲ្យឃើញថាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនេះបានធ្លាក់ចុះ ក្នុង​ឆ្នាំ​២០១៨  បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Trump បានជំរុញ​ផែន​ការ​ស្ដី​ពី​ការ​ធ្វើ​កំណែទម្រង់​ពន្ធយ៉ាង​ស៊ីជម្រៅ។​តាមការព្យាករណ៍បានឲ្យដឹងថា ​ធនាគារទំនុកបំរុងសហរ​ដ្ឋអាមេរិក ​(FED)  អាចកាត់​បន្ថយ​អត្រា​ការប្រាក់ជាមូលដ្ឋាននៅ ក្នុ​ងកិច្ចប្រជុំគោលនយោ​បាយ​នៅសប្តាហ៍ខាងមុខ ​ពោលគឺផ្ទុយ​ទៅនឹងសេចក្ដី​សម្រេចចិត្ត​បង្កើន​ អត្រាការប្រាក់​នាខែធ្នូ ឆ្នាំ២​​០១៨៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ