យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកស្ថិតិដ្ឋាននាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ផលិតផលសរុបក្នុងស្រុករយៈពេល៩ខែកើន ៦,៤១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។
នេះជាតួលេខនិងមូលដ្ឋានសំខាន់ដើម្បីតំណាងអគ្គនាយកដ្ឋានស្ថិតិកំណត់ថា គោលដៅទទួលបានកំណើន ៦,៧% សម្រាប់ឆ្នាំ២០១៧នេះគឺអាចសម្រេចបានជាស្ថាពរ។ ជាក់ស្តែងគឺក្រឡែកមើលលើរចនាសម្ព័ន្ធនៃកំណើនរបស់ផ្នែកជំនាញវិជ្ជាជីវៈនានា រួមវិភាគទានក្នុង GDP នោះ អាចឃើញថា វិស័យសេដ្ឋកិច្ចសំខាន់ៗទាំង ៣ សុទ្ធតែមានកម្រិតកំណើនគួរឲ្យកត់សម្គាល់បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ប្រការគួរឲ្យកត់សម្គាល់គឺការរួមវិភាគទានលេចធ្លោរបស់ផ្នែកកសិកម្ម រុក្ខកម្ម ក្រោយដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធ។ ដូចគ្នានោះ ផ្នែកឧស្សាហកម្មសំណង នៅរក្សាបានកម្រិតរួមវិភាគទានសំខាន់ទៅក្នុងខឿនសេដ្ឋកិច្ច។ ក្នុងនោះ ផ្នែកឧស្សាហកម្មកែច្នៃ ច្នៃប្រឌិតបានកើន ១២,៨% ហើយនេះជាកម្រិតខ្ពស់បំផុតរបស់ផ្នែកនេះ នាប៉ុន្មានឆ្នាំកន្លងទៅ។
ស្តីពីសន្ទស្សន៍ប្រើប្រាស់ (CPI) នារយៈពេល៩ខែកន្លងទៅ CPI កើន ៣,៧៩% ជាមធ្យមបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦។ តាមនោះ កម្រិត CPI ៤% ដែលបានដាក់ចេញនោះ អាចសម្រេចបានហើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម