10/05/2020 13:49 GMT+7 Email Print Like 0

សេចក្តីប្រាថ្នាចង់បានសន្តិភាព សេរីភាពនិងយុត្តិធម៌ ឈ្នះរាល់សកម្មភាពប្រើប្រាស់កម្លាំងនិងមហិច្ឆិតាគ្រប់គ្រងបែបអនុត្តរភាព


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ
 

ថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២០ បានប្រព្រឹត្តទៅសម័យប្រជុំជាន់ខ្ពស់របស់ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្រោម​ប្រធានបទ “រយៈពេល ៧៥ ឆ្នាំ ក្រោយសង្គ្រាមលោកលើកទី ២ នៅអឺរ៉ុប - មេរៀនត្រូវបាន​ដកចេញ​សម្រាប់ការពារសោកនាដក​ម្មនា​ពេលអនាគត និងការទទួលខុសត្រូវរបស់ក្រុម​ប្រឹក្សាសន្តិសុខ”។ 

អញ្ជើញ​ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាម លោក Pham Binh Minh ​បានអះអាងថា សង្គ្រាមលោកលើកទី ២ បានបង្ហាញឲ្យឃើញថា សកម្មភាពពង្រីកអានុភាព និងសកម្មភាព​យោធានិយមមិន អាចពន្លត់បំណងប្រាថ្នា របស់ប្រជាជន ចង់រួមរស់នៅក្នុងសន្តិភាព​និង​សេរីភាព​ - ដែលជាតម្លៃរួមនៃមនុស្សជាតិ។
 
លោក​ឧបនាយក​រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងប្រតិបត្តិការប្រ ព័ន្ធពហុភាគីនោះ ការគោរពធម្ម នុញ្ញអង្គការសហ​ប្រជាជាតិ ជាពិសេសគោលការណ៍អំពី អធិបតេយ្យភាពនិងបូរណភាពទឹកដី មិនប្រើប្រាស់​កម្លាំង​និង​ការដោះស្រាយជម្លោះដោយសន្តិវិធី បានចូលរួមចំណែកយ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព​និង​ទប់​ស្កាត់​មហន្តរាយសង្គ្រាមពិភពលោកក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ។ ទាំងអស់នេះ​ក៏ជាខ្លឹម​សារ​ដែល​បាន​ព្រម​ព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍ប្រធានស្តីពី រយៈពេល ៧៥ ឆ្នាំនៃធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិដែលដឹកនាំដោយវៀតណាមកាលពីខែមករាឆ្នាំ ២០២០ ក្នុងនាមជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។
 
យោងតាម​លោកឧបនាយករដ្ឋមន្ត្រី ដើម្បីឆ្ពោះទៅអនាគត ប្រទេស​នានា​ចាំបាច់​ត្រូវអនុវត្ត​តាមច្បាប់​អន្តរជាតិ​ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៅកម្រិតពិភពលោក ដើម្បីថែរក្សា​សន្តិភាពនិង​ស្ថិរភាព​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ