28/09/2019 15:14 GMT+7 Email Print Like 0

សិក្ខាសាលាឯកទេសរវាងរដ្ឋសភាវៀតណាមនិងឡាវអំពីការអនុវត្តតួនាទីជាអ្នកឃ្លាំមើលការអប់រំវិជ្ជាជីវៈនិងពិនិត្យមើលពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ

អញ្ជើញថ្លែងនៅសិក្ខាសាលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់​ថា​វៀតណាម​ជានិច្ចកាលកំណត់គោលនយោបាយ ស្ដីពីការងារធ្វើ ជាគោលនយោបាយសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងស្រុក។
 

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងឆ្វេង) និងសមភាគីឡាវ
លោកស្រី Pany Yathotou នៅសិក្ខាសាលា (រូបថត៖ TTXVN)

អនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងឡាវ នា ព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅរដ្ឋធានី​វៀងច័ន្ទ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou និងសមភាគីវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញធ្វើជាសហអធិបតីនៅក្នុងសិក្ខាសាលាឯកទេសអំពី “គោលនយោបាយ ច្បាប់ ស្ដីពីការអប់រំវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើ” និង “កិច្ចសហការដោះស្រាយពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហាររវាងបណ្ដាស្ថាប័នរបស់រដ្ឋសភានិង រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័នទាក់ទិននានា”។


អញ្ជើញថ្លែងនៅសិក្ខាសាលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលកំណត់គោលនយោបាយស្ដីពីការងារធ្វើជាគោលនយោបាយសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុក។ នាបច្ចុប្បន្ន ទន្ទឹមនឹងការអនុវត្តដោយព្រមៗគ្នានូវគោលនយោបាយ ស្ដីពីការងារធ្វើនិងការអប់រំវិជ្ជាជីវៈតាមបទបញ្ញត្តិនៃច្បាប់នោះគឺវៀតណាមក៏កំពុងជំរុញខ្លាំងនូវការងារកែទម្រង់រដ្ឋបាល ហើយបង្កើនលក្ខណៈប្រជាធិបតេយ្យ បើកចំហតម្លាភាពក្នុងគោលនយោបាយចំពោះនិយោជិកនិងនិយោជក់សំដៅឆ្លើយតបនឹងសំណូមពរក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ