20/07/2019 09:45 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីការសុក្រិដ្ឋច្បាប់ការពារសត្វព្រៃនិងសត្វកម្រ

 នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងDa Nang គណៈកម្មាធិការ​ច្បាប់​នៃរដ្ឋសភា​បាន​សហការ​ជាមួយ​អង្គការ​អភិរក្សសត្វព្រៃអន្តរជាតិ (WCS) ដើម្បីរៀបចំសិក្ខាសាលាស្តីពី “បង្កើនប្រសិទ្ធភាពក្នុងការទប់ទល់ ប្រឆាំងការ​រំលោភច្បាប់និងឧក្រិដ្ឋកម្មដើម្បីការពារសត្វព្រៃ សត្វដ៏កម្រនៅវៀតណាម”។ 
 
លោកស្រី Le Thi Nga សមាជិកមជ្ឈិមបក្ស ប្រធានគណៈ​កម្មាធិការ​ច្បាប់នៃ​រដ្ឋសភា​បាន​ដឹកនាំ​អង្គសិក្ខាសាលា​នេះ។​ ថ្លែងក្នុងសិក្ខាសាលា លោកស្រី Le Thi Nga បានលើកច្បាស់ថា វៀតណាមជាប្រ​ទេសដែលមាន​ជីវចំរុះ​ខ្ពស់នៅលើ​ពិភពលោក​ដោយមានសត្វនិងរុក្ខជាតិដ៏សម្បូបែប ក្នុងនោះមានប្រភេទសត្វ​ជិតផុតពូជជាច្រើន ដែល​ស្ថិតក្នុង​សៀវភៅក្រហមពិភពលោកផងដែរ។ យោងតាមលោកស្រី Le Thi Nga ប្រព័ន្ធច្បាប់ទូ​ទៅស្តីពីកិច្ចកា​រពា​រ ក៏​ដូចជាការដោះស្រាយនិងការផាក់វិន័យលើ​ករណីរំលោភច្បាប់ លើសត្វព្រៃដែ​លជិតផុត​ពូជ សត្វមាន​តម្លៃនិង​កម្រនៅ​វៀតណាមមិនមានលក្ខណៈព្រមៗ​គ្នានិងពេញលេញនៅឡើយ។ ហេតុ​ដូច្នេះ សិក្ខាសាលានេះ​គឺជាវេទិកា​មួយសម្រាប់​សមាជិកនៃគណៈកម្មាធិការច្បាប់ ​តំណាងនៃគណៈកម្មាធិការរដ្ឋសភា និងសមា​ជិក សភា​ ធ្វើការផ្លាស់ប្តូរមតិ ស្តីពីបញ្ហាសំខាន់ៗដែលទាក់ទងនឹងការសុក្រិដ្ឋច្បាប់ស្តីពីការទប់ទល់ និង​ការ​ប្រឆាំង​លើ​ឧក្រិដ្ឋ​​កម្មនិង​ការរំលោភបំពានច្បាប់លើសត្វព្រៃ សត្វកម្រនិង​សត្វដែលជិតផុតពូជផង​ដែរ។

នៅឯ​សិក្ខាសាលានេះ អនុសាសន៍ជាច្រើនត្រូវបានលើកឡើង សំដៅបំពេញរាល់បទ បញ្ញត្តិ ដែលបានចែង​ក្នុង​ក្រម​​ព្រហ្មទ​ណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌនិងបទបញ្ញត្តិផ្សេង​ៗដែលទាក់ទងនឹងការ​ទប់ទល់ ប្រឆាំង​ឧក្រិដ្ឋ​កម្ម​លើ​សត្វ​ព្រៃ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ